នៅក្រុងម៉ុងរ៉េអាល់ ជួបនឹងខេត្តយូណានពោរពេញដោយលក្ខណៈអេកូឡូស៊ី

2022-12-08 17:01:41
ប្រភព:គណនី WECHAT“LMP”

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ បានប្រារព្ធនៅក្រុង ម៉ុងរ៉េអាល់​(Montreal)​នៃប្រទេស​កាណាដា។  គណៈប្រតិភូនៃរដ្ឋបាលខេត្តយូណាន និងក្រុមការងារពាក់ព័ន្ធនឹងទៅទីក្រុងម៉ុងរ៉េអាល់ ដើម្បី​ចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនៃ COP15 ដំណាក់កាលទី ២។

បន្ទាប់ពីកិច្ចប្រជុំ COP15 ដំណាក់កាលទីមួយ ខេត្តយូណានទទួលបានសមិទ្ធផលជាផ្លែផ្កា។

ក្នុងកិច្ចប្រជុំ COP15 ដំណាក់កាលទីមួយ អង្គប្រជុំបានអនុម័ត"សេចក្តីប្រកាសគុនមីង" ដែលជាលទ្ធផល​តំណាង​នៃកិច្ចប្រជុំបានបញ្ចូលកម្លាំងជំរុញកាន់តែខ្លាំងសម្រាប់ការបង្កើតក្របខណ្ឌជីវចម្រុះសកលជាថ្មី ហើយក៏បានធ្វើឱ្យទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិនទទួលបានការយកចិត្តទុកដាក់របស់ពិភពលោកផងដែរ។

បន្ទាប់ពីកិច្ចប្រជុំ COP15 ដំណាក់កាលទីមួយ ខេត្តយូណានបានបង្កើតមតិអនុវត្តមួយចំនួនដូចជា "ផែនការក្នុងនាមជាអ្នកនាំមុខសម្រាប់ការសាងសង់អេកូ-អរិយធម៌នៃខេត្តយូណាន(២០២១-២០២៥)" ហើយកែលម្អគោលនយោបាយពាក់ព័ន្ធបន្ថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍបៃតង។

បន្ទាប់ពីកិច្ចប្រជុំ COP15 ដំណាក់កាលទីមួយ មាន ៩០% នៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងមាន ៨០% នៃប្រភេទសត្វ និងរុក្ខជាតិសំខាន់ៗនៅក្នុងទូទាំងខេត្តយូណានត្រូវបានការពារប្រកបដោយប្រសិទ្ធភាព ការការពារជីវៈចម្រុះក៏ឈានមុខក្នុងប្រទេសចិន ហើយគុណភាពនៃបរិស្ថានអេកូឡូស៊ីប្រសើរឡើងជាបន្តបន្ទាប់ដោយឥតឈប់ឈរ។

   

 លក្ខណៈពិសេសយូណានក្នុងកិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ ពោរពេញដោយប្រាជ្ញាអេកូឡូស៊ី។

"ជ្រុងប្រទេសចិន(CHINA PAVILION) "នឹងរៀបចំ «ពិព័រណ៍សមិទ្ធផលជីវៈចម្រុះខេត្តយូណាន» និង "សកម្មភាពទិវាប្រធានបទយូណាន" ដោយមានការសម្តែងចម្រៀង និងរបាំប្រជាប្រិយយូណានខ្នាតតូច ការសម្តែងជំនាញប្រពៃណីយូណាន និងការសម្តែងសិល្បៈតែភូអឺ។

កិច្ចប្រជុំភាគីនៃ"ការអភិរក្សប្រភេទសត្វ និងរុក្ខជាតិកម្របំផុត និងជីវចម្រុះ" នឹងបង្ហាញករណីទទួលបានការជោគជ័យក្នុងការជួយសង្គ្រោះ និងការការពារប្រភេទសត្វ និងរុក្ខជាតិកម្រមានបំផុត ដូចជាសត្វដំរីអាស៊ី សត្វBlack Gibbonនិងរុក្ខជាតិឈ្មោះ Acer yangbienseជាដើមនៅខេត្តយូណាន។

កិច្ចប្រជុំភាគីនៃ"ការអភិរក្ស និងកិច្ចសហប្រតិបត្តិការភាពចម្រុះក្នុងតំបន់" និង "សមិទ្ធផលជាក់ស្តែងនៃការអភិរក្សជីវចម្រុះនៃស្រែរាងជណ្តើរហានី ហុងហឺ" នឹងឆ្លងកាត់ការបង្ហាញករណីពិសេស ដើម្បីផ្សព្វផ្សាយប្រាជ្ញា និងបទពិសោធន៍ក្នុងការអនុវត្តអភិរក្សអេកូឡូស៊ីរបស់ខេត្តយូណាន។

      

មិនតែប៉ុណ្ណោះទេ មានផលិតផលលក្ខណៈពិសេសយូណានដូចជា ផ្កាមិនចេះស្រពោន តែភូអឺ និងកាហ្វេយូណានជាដើម​ និងត្រូវដាក់តាំងបង្ហាញក្នុងតំបន់តាំងពិព័រណ៍ជាប្រចាំនៃខេត្តយូណាន ហើយនឹងរៀបចំសកម្មភាពពិសេសដូចជា ការភ្លក់ភេសជ្ជៈពិសេសជាដើមក្នុងតំបន់តាំងពិព័រណ៍៕

អ្នកបកប្រែ ៖ Shen Yan

នៅក្រុងម៉ុងរ៉េអាល់ ជួបនឹងខេត្តយូណានពោរពេញដោយលក្ខណៈអេកូឡូស៊ី