យន្តហោះដឹកអ្នកដំណើរធុនធំ C919 ដែលផលិតដោយចិនត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍Dongfang ដែលជាអ្នកប្រើប្រាស់ដំបូងបង្អស់លើពិភពលោក

2022-12-09 18:23:03
ប្រភព:CRI

ព្រឹកថ្ងៃទី ៩ ខែធ្នូ យន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងដំបូងលើពិភពលោកត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍Dongfang ។ ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មចិនបានប្រគល់សោនិមិត្តរូបនៃយន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងដំបូងលើពិភពលោកជូនចំពោះក្រុមហ៊ុនអាកាសចរណ៍Dongfang ព្រមទាំងបានផ្តល់វិញ្ញាបនបត្រលក់យន្តហោះ។ រដ្ឋបាលអាកាសចរណ៍ចិនបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីពាក់ព័ន្ធសម្រាប់ការហោះហើរយន្តហោះ។

យន្តហោះដឹកអ្នកដំណើរធុនធំ C919 ដែលប្រគល់ឱ្យក្រុមហ៊ុនអាកាសចណ៍Dongfang មានបាញ់ថ្នាំពណ៌ខាងក្រៅនិងលេខអត្តសញ្ញាណដ៏ពិសេស ពោលគឺក្រៅពីការបាញ់ថ្នាំពណ៌តាមស្តង់ដារនៃក្រុមហ៊ុនអាកាសចរណ៍Dongfang ផ្នែកខាងមុខនៃយន្តហោះនេះបានផ្តិតរូបត្រាចិនដែលបញ្ជាក់ថាគ្រឿងដំបូងបង្អស់នៅលើពិភពលោកនិងអក្សរអង់គ្លេសដែលមានន័យដូចគ្នា។ លេខចុះបញ្ជីនៃយន្តហោះនេះគឺB-919A Bតំណាងនូវយន្តហោះដឹកអ្នកដំណើររបស់ប្រទេសចិន 919គឺប្រភេទយន្តហោះ Aមានន័យថាគ្រឿងដំបូង វាបានរំលេចពីសារៈសំខាន់នៃប្រភេទយន្តហោះថ្មីនិងគ្រឿងដំបូងបង្អស់លើពិភពលោក។

យន្តហោះដឹកអ្នកដំណើរធុនធំ C919 ជាយន្តហោះស៊ីវិលធុនធំប្រភេទទីមួយបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរY-10របស់ចិន។ ការប្រគល់យន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងដំបូងជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតនៃវិស្វកម្មយន្តហោះដឹកអ្នកដំណើរធុនធំ បន្ទាប់ពីC919 ទទួលបានវិញ្ញាបនបត្រប្រភេទយន្តហោះពីរដ្ឋបាលអាកាសចរណ៍ចិន ដែលមានន័យថា ទីផ្សារដឹកអ្នកដំណើរចិននឹងមានយន្តហោះបែបJetដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិនជាលើកដំបូង៕

យន្តហោះដឹកអ្នកដំណើរធុនធំ C919 ដែលផលិតដោយចិនត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍Dongfang ដែលជាអ្នកប្រើប្រាស់ដំបូងបង្អស់លើពិភពលោក