កិច្ចប្រជុំភាគីនៃប្រធានបទពិសេសរបស់យូណានបានបង្ហាញខ្លួនក្នុងកិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ
កាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំ COP15ដំណាក់កាលទីពីរ បានប្រារព្ធនៅក្រុងម៉ុងរ៉េអាល់(Montreal)នៃប្រទេសកាណាដា។ ប្រធានបទនៃសន្និសីទគឺ"អេកូ-អរិយធម៌ ៖ រួមគ្នាបង្កើតសហគមន៍ជីវិតភពផែនដី" ហើយសមិទ្ធផលរំពឹងទុកដែលជានិមិត្តសញ្ញាសំខាន់បំផុតគឺការបង្កើត"ក្របខណ្ឌជីវចម្រុះពិភពលោកក្រោយឆ្នាំ២០២០"នេះគឺជាឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់អភិបាលកិច្ចជីវចម្រុះសកលមុនឆ្នាំ២០៣០ឬក្នុងរយៈពេលកាន់តែយូរអង្វែងនៅពេលអនាគត។
ក្នុងអំឡុងពេលកិច្ចប្រជុំ COP15ដំណាក់កាលទីពីរនឹងរៀបចំ"ជ្រុងប្រទេសចិន(CHINA PAVILION) "និងសកម្មភាពកិច្ចប្រជុំភាគីចំនូន ២៦ លើក។ ក្នុងចំណោមនោះ ថ្ងៃទី៧ ខែធ្នូ និងថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែធ្នូ ត្រូវបានកំណត់ជា"ទិវាយូណាន" នៅពេលនោះ គណៈប្រតិភូនៃរដ្ឋបាលខេត្តយូណាន និងក្រុមការងារពាក់ព័ន្ធនឹងទៅទីក្រុងម៉ុងរ៉េអាល់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនៃ COP15ដំណាក់កាលទី ២ និងរៀបចំសកម្មភាពពាក់ព័ន្ធ រួមមានពិព័រណ៌ពិសេសខេត្តយូណាន និងទិវាប្រធានបទពិសេសយូណានជាដើម។
កិច្ចប្រជុំភាគីនៃ"ការអភិរក្ស និងកិច្ចសហប្រតិបត្តិការភាពចម្រុះក្នុងតំបន់"
កិច្ចប្រជុំភាគីនេះរៀបចំដោយមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណា ខេត្តយូណាននៃប្រទេសចិន ហើយនឹងបង្ហាញរឿងរ៉ាវនៃការការពារ និងការសង្គ្រោះដំរីអាស៊ី ការបង្ហាញជោគជ័យនៃការទទួលបានធនធានហ្សែនជីវសាស្រ្ត និងការចែករំលែកអត្ថប្រយោជន៍របស់ស៊ីសាំងប៉ានណា ប្រសិទ្ធភាពនៃការការពារដើមតែបុរាណ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជាដើម។ ដើម្បីបង្ហាញមណ្ឌលស៊ីសាំងប៉ានណាដ៏ស្រស់ស្អាត ដែលមានជីវចម្រុះសម្បូរបែប អេកូ-វប្បធម៌យ៉ាងជ្រាលជ្រៅ ប្រព័ន្ធអេកូឡូស៊ីពេញលេញ ការកសាងនៃអេកូឡូស៊ីល្អ និងការអភិវឌ្ឍនៃឧស្សាហកម្មអេកូឡូស៊ីប្រកបដោយសុខដុមរមនាជាដើម។
កិច្ចប្រជុំភាគីនៃ"ការអភិរក្សជីវចម្រុះនៃស្រែរាងជណ្តើរហានី "
កិច្ចប្រជុំភាគីនេះរៀបចំដោយមណ្ឌលស្វយ័តជនជាតិហានី និងជនជាតិយី ហុងហឺ ខេត្តយូណាននៃប្រទេសចិន ព្រមទាំងចែករំលែកប្រព័ន្ធអេកូឡូស៊ីកសិកម្ម“ផ្នែកទាំង ៤”(គី ព្រៃឈើ ភូមិ ស្រែរាងជណ្តើរ និងប្រព័ន្ធទឹក)នៃស្រែរាងជណ្តើរហានី ហុងហឺ ដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលជាគំរូអភិវឌ្ឍន៍អរិយធម៌កសិកម្មប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយមានបំណងផ្តល់នូវផែនការអភិវឌ្ឍន៍វប្បធម៌ស្រែរាងជណ្តើរ និងការអភិរក្សជីវចម្រុះសម្រាប់ពិភពលោក។
កិច្ចប្រជុំភាគីនៃ"ការអភិរក្សប្រភេទសត្វ និងរុក្ខជាតិកម្របំផុត និងជីវចម្រុះ"
កិច្ចប្រជុំភាគីនេះរៀបចំដោយការិយាល័យព្រៃឈើ និងវាលស្មៅនៃខេត្តយូណានដែលមានប្រធានបទ"ការអភិរក្សប្រភេទសត្វ និងរុក្ខជាតិកម្របំផុត និងជីវចម្រុះ" ហើយនឹងចែករំលែកករណីពិសេសចំនួន ៥ ក្នុងការពារប្រភេទសត្វ និងរុក្ខជាតិកម្របំផុត និងជីវចម្រុះ ដើម្បីទប់ស្កាត់ការបាត់បង់ប្រភេទសត្វទូទាំងពិភពលោក និងផ្តល់ផែនការមានប្រសិទ្ធភាពក្នុងការរួមគ្នាកសាងសហគមន៍ជីវិតផែនដីប្រកបដោយភាពសុខដុមរមនា។
កិច្ចប្រជុំ COP15ដំណាក់កាលទីពីរ គឺជាព្រឹត្តិការណ៍ការទូតពហុភាគីដែលរៀបចំដោយរដ្ឋាភិបាលចិននៅខាងក្រៅប្រទេសក្រោមកាលៈទេសៈពិសេស។ ខេត្តយូណាន និងទីក្រុងគុនមីង ដែលបានចូលរួមនិងមានតួនាទីសំខាន់ក្នុងកិច្ចប្រជុំ COP15ដំណាក់កាលទីមួយ ហើយក្នុងកិច្ចប្រជុំ COP15ដំណាក់កាលទីពីរលើកនេះ ភាគីទាំងពីនេះនឹងទទួលបានបេសកកម្មថ្មី និងបន្តផ្តល់កម្លាំងក្នុងការអភិរក្សជីវចម្រុះរបស់ពិភពលោកថែមទៀត៕
អ្នកបកប្រែ ៖ Shen Yan