ការនាំចេញ និងនាំចូលពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនបានរក្សាកំណើនថេរក្នុងរយៈពេល ១១ ខែដំបូង
នៅថ្ងៃទី៧ ខែធ្នូ តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថាក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃការនាំចេញ និងនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន ៣៨,៣៤ ទី្រលានយន់ កើនឡើង ៨,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងចំណោមនោះ ការនាំចេញមានចំនួន ២១,៨៤ ទ្រីលានយន់ កើនឡើង ១១,៩% ការនាំចូលមាន ១៦,៥ ទ្រីលានយន់ កើនឡើង ៤,៦% ចំនួនការនាំចេញច្រើនជាងកានាំចូល ៥,៣៤ ទី្រលានយន់ កើនឡើង ៤២,៨%។
គួរបញ្ជាក់ថា អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន។ ក្នុងរយៈពេល ១១ ខែដំបូង ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ានមានចំនួន ៥,៨៩ ទ្រីលានយន់ កើនឡើង ១៥,៥% ស្មើនឹង១៥,៤% នៃទំហំពាណិជ្ជកម្មបរទេសសរុបប្រទេសចិន។
ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចេញ និងនាំចូលសរុបរបស់ប្រទេសចិនទៅកាន់បណ្តាប្រទេស "ខ្សែក្រវាត់ និងផ្លូវ" មានចំនួន ១២,៥៤ ទី្រលានយន់ កើនឡើង ២២០,៤%៕
អ្នកសារព័ត៌មាន ៖ ជាវ តូវី
អ្នកបកប្រែ ៖ Shen Yan