ហេតុអ្វីបានជាប្រទេសចិនមានទំនុកចិត្តបន្ធូរបន្ថយការគ្រប់គ្រងជំងឺកូវីដ១៩?

2022-12-13 16:00:02
ប្រភព:CRI

ទន្ទឹមនឹងគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ត្រូវកែសម្រួលជាបន្តបន្ទាប់ ប្រទេសចិនបាននិងកំពុងបន្ធូរបន្ថយការគ្រប់គ្រងជំងឺកូវីដ១៩ថែមមួយកម្រិតទៀត ។ ហេតុអ្វីបានជាប្រទេសចិនសម្រេចចិត្តបន្ធូរបន្ថយការគ្រប់គ្រងនៅពេលនេះ ? លោក Xu Qinduo ពិធីករនៃស្ថានីយទូរទស្សន៍ CGTN បានយកបទសម្ភាសន៍ជាមួយនឹងលោក Mario Cavolo និងលោក Andy Mok ដែលជាសមាជិកសិក្សាស្រាវជ្រាវនៃធនាគារគំនិតសកលភាវូបនីយកម្មអំពីការនេះ ។ លោក Mario Cavolo បានថ្លែងថា ពីតំបន់ហុងកុងកាលពីខែកុម្ភៈ ដល់តំបន់តៃវ៉ាន់កាលពីខែមិថុនា រហូតដល់ក្រុងសៀងហៃ ក្រុង Guangzhou និងក្រុង Chongqing និន្នាការជាទូទៅគឺចំនួនករណីឈឺធ្ងន់ ករណីស្លាប់ដោយសារជំងឺកូវីដ១៩បានធ្លាក់ចុះឥតឈប់ឈរ ។ ឆ្លងតាមរយៈការពិនិត្យអង្កេតនិងវាយតម្លៃអស់រយៈពេលបីឆ្នាំ ធ្វើឱ្យរដ្ឋាភិបាលចិនមានជំនឿចិត្តកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដើម្បីធ្វើឱ្យប្រទេសជាតិវិលត្រឡប់មកសភាពការណ៍អភិវឌ្ឍន៍ដែលកាន់តែមានតុល្យភាពវិញ ។ លោក Andy Mok បានលើកឡើងថា ប្រទេសប៉ែកខាងលិចមានការយល់ច្រឡំហួសហេតុមួយគឺ គេសម្គាល់ថា រដ្ឋាភិបាលចិនបានចាត់វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរឹងទាំងនោះដោយចេតនានៅពេលមុននេះ តែមិនមែនធ្វើតាមតម្រូវការដ៏ចាំបាច់នោះទេ ។ លោកបានពន្យល់ថែមមួយកម្រិតទៀតថា រដ្ឋាភិបាលចិនសម្រេចចិត្តកែសម្រួលវិធានការណ៍បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅពេលនេះ គឺដោយមកពីវីរុសលែងប៉ះពាល់ជីវិតខ្លាំងដូចមុនហើយ ។ បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងការពារក្រុមមនុស្សចាស់ជរា ជាពិសេសគឺមនុស្សចាស់ជរាដែលមានអាយុលើសពី៨០ឆ្នាំ ៕

ហេតុអ្វីបានជាប្រទេសចិនមានទំនុកចិត្តបន្ធូរបន្ថយការគ្រប់គ្រងជំងឺកូវីដ១៩?