តំបន់អភិរក្សធម្មជាតិរបស់ចិនជាច្រើនកន្លែងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបៃតងរបស់ IUCN

2022-12-13 16:02:17
ប្រភព:CRI

សម្ព័ន្ធអភិរក្សធម្មជាតិពិភពលោក ( IUCN ) បានប្រកាសនៅទីក្រុង Montreal ប្រទេសកាណាដាកាលពីថ្ងៃទី ១០ ខែធ្នូថា បញ្ជីឈ្មោះបៃតងរបស់ IUCN បានធ្វើបច្ចុប្បន្នភាព ហើយតំបន់អភិរក្សធម្មជាតិរបស់ចិនចំនួន ១១ រួមមានតំបន់ទេសភាព Huangguoshu និងឧទ្យានជាតិ Shennongjia ជាដើមត្រូវបានបញ្ចូលក្នុងបញ្ជីនេះ។

សូមបញ្ជាក់ថា តំបន់អភិរក្សធម្មជាតិចំនួន ១៨ ត្រូវបានបញ្ចូលបន្ថែមក្នុងបញ្ជីឈ្មោះបៃតងក្នុងខណៈពេលបើកកិច្ចប្រជុំដំណាក់កាលទី ២ នៃមហាសនិ្នបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ» លើកទី ១៥ ដែលហៅកាត់COP15   ដែលក្នុងនោះ មានតំបន់អភិរក្សធម្មជាតិចំនួន ១១ កន្លែងនៅប្រទេសចិន  ៣ កន្លែង នៅម៉ិកស៊ិក ២ កន្លែងនៅប៉េរូ ១ កន្លែងនៅប្រទេស Zambia និង១ កន្លែងនៅបារាំង  ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន តំបន់អភិរក្សធម្មជាតិចំនួន ៧៧ បានត្រូវបញ្ចូលនៅក្នុងបញ្ជីឈ្មោះបៃតងរបស់ IUCN។

តំបន់អភិរក្សធម្មជាតិរបស់ចិនជាច្រើនកន្លែងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបៃតងរបស់ IUCN