រឿងរ៉ាវយុវជន | កញ្ញា សេង ម៉ារីណា អនុប្រធាននាយកដ្ឋានចិននៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៖ ជំរុញការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិន

2022-12-13 16:09:59
ប្រភព:កាសែតយូណានដេលី

【សម្តីអ្នកនិពន្ធ】

ឆ្នាំនេះជាខួបទី ២០ ឆ្នាំនៃការបោះពុម្ពទស្សនាវដ្ដី "ទន្លេមេគង្គ" ជាភាសាថៃ។  ដើម្បីពង្រឹងទំនាក់ទំនង និងអន្តរកម្មរវាងយុវជននៃប្រទេសតាមទន្លេឡានឆាង-មេគង្គ នាពេលថ្មីៗនេះ ក្នុងឪកាសខួបទី ២០ ឆ្នាំនេះ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងក្រុមហ៊ុនកាសែតយូណាន ដេលី គ្រុប បានប្រារព្ធខួបលើកទី ២០ នៃការបោះពុម្ពទស្សនាវដ្តី "ទន្លេមេគង្គ" និងសកម្មភាពសន្ទនាអនឡាញរវាងយុវជនក្នុងតំបន់ភ្នំ និងទឹក។ ជាមួយគ្នានេះដែរ វាគឺជាការបញ្ចប់នៃសកម្មភាពប្រកួតប្រជែងវីដេអូខ្លី"ការសាកល្បងនៃតំបន់ឡានឆាង-មេគង្គ" ដែលរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណានដែរ។ ចាប់តាំងពីសកម្មភាពនេះបានបើកមក ទទួលបានស្នាដៃវីដេអូខ្លីដែលថតដោយយុវជនរាប់សិបនាក់មកពីប្រទេសតាមទន្លេឡានឆាង-មេគង្គ ដើម្បីនិទានរឿងរ៉ាវរបស់ខ្លួន គិតដល់បច្ចុប្បន្ននេះ មានអ្នកលេងអ៊ីនធឺណែតមកពីប្រទេសផ្សេងៗបានទស្សនាមើលវីដេអូខ្លីទាំងនេះសរុបមានជាង ១០ លានដង។

សម្រាប់កញ្ញា សេង ម៉ារីណា កិច្ចសហប្រតិបត្តិការរយៈពេលដប់ឆ្នាំនេះរវាងកម្ពុជា និងចិន ក៏ជាពេលវេលាដំណើរការតាមរយៈការសិក្សានៅប្រទេសចិន និងការស្វែងរកការងារធ្វើរបស់កញ្ញាដែរ។

ក្នុងឆ្នាំ២០១៤ កញ្ញា សេង ម៉ារីណា បានបន្តការសិក្សានៅខេត្តយូណាននៃប្រទេសចិន។   នៅឆ្នាំនោះ ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនត្រូវបានបង្កើតឡើង។  ឆ្លៀតឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានយុវជនកម្ពុជាកាន់តែច្រើនដូចជាកញ្ញា សេង ម៉ារីណា ទៅបន្តការសិក្សានៅប្រទេសចិន។

  

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យយូណានក្នុងឆ្នាំ២០១៧ កញ្ញា សេង ម៉ារីណា បានត្រឡប់ទៅស្រុកកំណើតវិញ។ នៅឆ្នាំនោះ កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនបានធ្វើឡើងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយពហុកីឡាដ្ឋានជាតីមរតក តេជោនៃប្រទេសកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិនបានចាប់ផ្តើមកសាង។ គួរបញ្ជាក់ថា កញ្ញា សេង ម៉ារីណា បានចូលធ្វើការក្នុងស្ថានទូតចិនប្រចាំកម្ពុជានៅឆ្នាំដដែល។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើ «ផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិន»ដែលបង្ហាញថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនបានឈានចូលដំណាក់កាលថ្មីដែលកាន់តែប្រសើរឡើង។  នៅឆ្នាំនោះ ដោយមានចំណេះដឹងពាក់ព័ន្ធកិច្ចការទូតដ៏រឹងមាំ និងមានបទពិសោធន៍ការងារដ៏សម្បូរបែប កញ្ញា សេង ម៉ារីណា បានឆ្លងកាត់ប្រឡង និងចូលបម្រើការក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដោយជោគជ័យ ហើយបានក្លាយជាអ្នកការទូត និងចូលរួមក្នុងការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិននាមជាអត្តសញ្ញាណថ្មី។

    

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»ជាផ្លូវការ។  ហើយកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី១ខែមករា ឆ្នាំ២០២២ផ្លែចេកស្រស់ និងផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសចិនជាបន្តបន្ទាប់។ គួរបញ្ជាក់ថា កម្ពុជា និងចិនបានសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងរួមសុខទុក្ខជាមួយគ្នា ហើយភាគីទាំងពីរបានក្លាយជា"មិត្តដែកថែប"។  ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កញ្ញា សេង ម៉ារីណា បានចូលរួមក្នុងសកម្មភាពទទួលភ្ញៀវកិតិ្តយសបរទេស និងចូលរួមកិច្ចការបរទេសជាច្រើន ហើយបានចូលរួមក្នុងការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិនជាបន្តបន្ទាប់។  ការបម្រើការងារកាន់តែយូរ កញ្ញាកាន់តែមានការចាប់អារម្មណ៍ចំពោះឱកាសដែលនាំមកនូវការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិនសម្រាប់យុវជននៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ យុវជនកម្ពុជាជាច្រើនដូចកញ្ញា សេង ម៉ារីណា បានបញ្ចូលឧត្តមគតិរបស់ពួកគេក្នុងការកសាងសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរ ហើយបានចូលរួមក្នុងគម្រោងសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់ និងផ្លូវ" ពួកគេមិនត្រឹមតែទទួលបានឱកាសការងារប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវអារម្មណ៍នៃការទទួលបាន ការសម្រេចបាន និងសុភមង្គល៕

អ្នកសារព័ត៌មាន ៖ Shen Yan

អ្នកបកប្រែ ៖ Shen Yan

រឿងរ៉ាវយុវជន | កញ្ញា សេង ម៉ារីណា អនុប្រធាននាយកដ្ឋានចិននៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៖ ជំរុញការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិន