ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹងបណ្តឹងរបស់ប្រទេសចិននៅអង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកដែលចាត់វិធានការដាក់កំហិតការនាំចេញដោយគ្មានហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្មបន្ទះឈីបនិងផលិតផលផ្សេងទៀត
កាលពីថ្ងៃទី ១២ ខែធ្នូ អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិននឹងប្រើយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្តឹងសហរដ្ឋអាមេរិកដែលប្រើវិធានការដាក់កំហិតលើផលិតផលដូចជាបន្ទះឈីបជាដើមដែលនាំចេញទៅប្រទេសចិន។ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីដោះស្រាយកង្វល់របស់ចិនតាមផ្លូវច្បាប់ និងជាមធ្យោបាយចាំបាច់សម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
អ្នកទទួលខុសត្រូវរូបនេះបានថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបន្តធ្វើឱ្យគំនិតសន្តិសុខជាតិមានភាពទូទៅ ប្រើប្រាស់ដោយគ្មានហេតុផលនូវវិធានការដាក់កំហិតការនាំចេញ ដែលបានរារាំងភាពប្រក្រតីនៃការធ្វើពាណិជ្ជកម្មអន្តរជាតិផ្នែកបន្ទះឈីបនិងផលិតផលផ្សេងទៀត គំរាមកំហែងដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល បំផ្លាញដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បំពានបទដ្ឋានសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ល្មើសក្រឹត្យក្រមមូលដ្ឋានផ្នែកសេដ្ឋកិច្ច ព្រមនិងប៉ះពាល់ដល់ផលប្រយោជន៍នៃការអភិវឌ្ឍដោយសន្តិភាពជាសកល វាគឺជាការអនុវត្តនៃលទ្ធិគាំពារនិយមពាណិជ្ជកម្ម៕