ចំនួនអ្នកដំណើរនៃផ្លូវដែកនៅកន្លែងជាច្រើនក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់

2022-12-14 11:31:37
ប្រភព:ស៊ីនហួចិន

យោងតាមការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិននៃ"បទប្បញ្ញត្តិទាំងដប់ថ្មី" សម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩  ថ្មីៗនេះ ស្ថានីយរថភ្លើងជាច្រើនបានលុបចោលការពិនិត្យលទ្ធផលតេស្តជំងឺកូវីដ១៩ ក្នុងរយៈពេល ៤៨ម៉ោងមុនពេលឡើងរថភ្លើងដូច្នេះ ចំនួនអ្នកដំណើរនៃផ្លូវដែកនៅកន្លែងជាច្រើនក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរ ស្ថានីយរថភ្លើងនីមួយៗយកចិត្តទុកដាក់និងសម្រេចការងារសម្លាប់មេរោគយ៉ាងល្អ

ដើម្បីធានាសុវត្ថិភាពរបស់អ្នកដំណើរ។ មានអ្នកដំណើរជាច្រើនបានប្រាប់អ្នកកាសែតថា ពួកគេនឹងពាក់ម៉ាស់ដោយខ្លួនឯង ការពារខ្លួនដោយកាន់តែល្អ និងក្លាយជា"អ្នកទទួលខុសត្រូវដំបូង" សម្រាប់សុខភាពផ្ទាល់ខ្លួន៕

អ្នកសារព័ត៌មាន ៖ ចាំង ឆាយស៊ា   ចាំង មឹងជា   យ៉ាង ជាង   យិន ហឹង   មៅ ជូន

អ្នកបកប្រែ ៖ Shen Yan

ចំនួនអ្នកដំណើរនៃផ្លូវដែកនៅកន្លែងជាច្រើនក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់