ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលនៃខេត្តយូណានក្នុងរយៈពេល ១១ ខែដំបូងបានកើនឡើង ១២,១% ធៀបនឹងឆ្នាំមុន
ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលនៃខេត្តយូណាន មានចំនួន ៣០៧,៣៣ ពាន់លានយន់ បានកើនឡើង ១២,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងចំណោមនោះ ការនាំចេញមានចំនួន ១៤៩,៨២ ពាន់លានយន់ កើនឡើង ១,៧% ការនាំចូលមាន ១៥៧,៥១ ពាន់លានយន់ កើនឡើង ២៤,១%។
ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងខេត្តយូណាន និងអាស៊ានមានចំនួន ១១៥,៨៨ លានយន់ កើនឡើង ៥,៦% ស្មើនឹង៣៧,៧% នៃទំហំពាណិជ្ជកម្មបរទេសសរុបនៃខេត្តយូណាន។ ជាងនេះទៅទៀត ទំហំពាណិជ្ជកម្មសរុបរវាងខេត្តយូណាន និងប្រទេសនៅតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" មានចំនួន ១៨៨,៦២ ពាន់លានយន់ កើនឡើង១៨,៥% ហើយទំហំពាណិជ្ជកម្មសរុបរវាងខេត្តយូណាន និងដៃគូពាណិជ្ជកម្ម RCEP មានចំនួន ១៣១,២៨ ពាន់លានយន់កើនឡើង ៦,២%។
បើនិយាយពីប្រភេទទំនិញវិញ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ផលិតផលនាំចេញរបស់ខេត្តយូណានភាគច្រើនជាផលិតផលមេកានិច អគ្គិសនី និងផលិតផលដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ការនាំចូលភាគច្រើនជាផលិតផលថាមពល រ៉ែដែក និងកសិផលជាដើម៕
អ្នកសារព័ត៌មាន ៖ លាវ ជីយូ វ៉ាង ហោ(អ្នកទំនាក់ទំនង)
កបកប្រែ ៖ Shen Yan