តើយូណាននៅឯណា? ចម្រៀង Rap ក្នុងភាពយន្តផ្សព្វផ្សាយ«យូណានចម្រុះពណ៌ សួនផ្ការបស់ពិភពលោក»ប្រាប់លោកអ្នក
កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ បានប្រារព្ធនៅក្រុងម៉ុងរ៉េអាល់(Montreal)នៃប្រទេសកាណាដា។ ក្នុងអំឡុងពេលនោះ សកម្មភាព"ទិវាយូណាន" នឹងប្រារព្ធឡើងនៅថ្ងៃទី១៥ តាមពេលវេលាក្នុងតំបន់ ហើយភាពយន្តផ្សព្វផ្សាយចុងក្រោយបង្អស់របស់ខេត្តយូណានឈ្មោះ «យូណានចម្រុះពណ៌ សួនផ្ការបស់ពិភពលោក» ត្រូវបានចេញផ្សាយជាផ្លូវការក្នុងសកម្មភាព។ សូមលោកអ្នកដើរចូលក្នុងខេត្តយូណានប្រកបដោយភាពចម្រុះពណ៌ ការរួមបញ្ចូល និងកម្លាំងរស់រវើក តាមចម្រៀង Rap។
តើយូណាននៅឯណា? បឹងអឺហៃ ភ្នំព្រិលម៉ីលី ទន្លេឡានឆាង តំបន់ទេសចរណ៍ភូជឺហី ស្រែរាងជណ្តើរហានី ហុងហឺ ទេសភាពដីស្រែក្រហមនៅស្រុកតុងឈួនជាដើមសុទ្ធតែមានទេសភាពដ៏ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ មានសត្វរំពេចំពុះក្រហម សត្វក្ងោក សត្វស្វារោមមាស សត្វដំរីអាស៊ី និងសត្វក្រៀលកខ្មៅ ជាដើមរស់នៅដោយសេរីនៅទីនេះ។
តើយូណាននៅឯណា? ផ្ការីកដែលមិនចេះរីងស្ងួត នំបញ្ចុក ទឹកដោះគោពិសេស ផ្សិតព្រៃ និងអាហារឆ្ងាញ់ផ្សេងទៀត អនុញ្ញាតឱ្យអ្នករស់នៅទីនេះរីករាយជាមួយពិធីបុណ្យតាមរយៈកែវភ្នែក និងរសជាតិ។
តើយូណាននៅឯណា? ការបង្ហាញចង្កៀងបែបប្រពៃណី របាំជើងឆ្វេង ចម្រៀងប្រជាប្រិយមីឌូ ចម្រៀងប្រពៃណីជនជាតិភាគតិចផ្សេងទៀត និងតន្ត្រី Rap អាចរួមបញ្ចូលគ្នាដោយសុខដុមរមនា។ នៅទីនេះ មានជួងធ្វើពិលង្ហិនតាមផ្លូវសេះដឹកតែបុរាណ ក៏មានសំឡេងពីរថភ្លើងតាមផ្លូវរថភ្លើងចិន-ឡាវដោយភាពទាន់ស័យផងដែរ។
យូណានចម្រុះពណ៌ ដែលជាសួនផ្ការបស់ពិភពលោក ស្វាគមន៍លោកអ្នកមកទស្សនា៕
អ្នកសារព័ត៌មាន ៖ ខាំង ជីង ហាង វិនភីង
អ្នកបកប្រែ ៖ Shen Yan