ការដំណើរការនៃសេដ្ឋកិច្ចជាតិចិនក្នុងខែវិច្ឆិកាបន្តរក្សានិន្នាការស្តារឡើងវិញជាទូទៅ

2022-12-16 20:47:38
ប្រភព:CRI

នៅខែវិច្ឆិកា ទោះបីជាប្រឈមនឹងបញ្ហាជាច្រើន ដូចជាស្ថានការណ៍អន្តរជាតិមានភាពកាន់តែស្មុគស្មាញនិងតានតឹង និងជំងឺកូវីដ១៩បានបន្តរីករាលដាលនៅតំបន់ជាច្រើនក្នុងប្រទេសចិនក្តី  ការដំណើរការនៃសេដ្ឋកិច្ចជាតិចិននៅតែបន្តរក្សានិន្នាការស្តារឡើងវិញជាទូទៅដដែល ទំហំវិនិយោគបន្តកើនឡើង តម្លៃទីផ្សារមានភាពនឹងនរជាទូទៅ ជីវភាពរស់នៅរបស់ប្រជាជនទទួលបានការធានាប្រកបដោយប្រសិទ្ធភាព និន្នាការសេដ្ឋកិច្ចនិងសង្គមបន្តមានស្ថិរភាព ។

ទីមួយ ការបង្កបង្កើនផលខាងកសិកម្មមានសភាពការណ៍ល្អប្រសើរ បរិមាណផលិតផលស្បៀងបានបំបែកកំណត់ត្រាថ្មីម្តងទៀត ។ ទីពីរ ផលិតកម្មខាងឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់ ឧស្សាហកម្មបច្ចេកទេសខ្ពស់និងផលិតកម្មបានការកើនឡើងយ៉ាងឆាប់បង្គួរ ។ ទីបី មុខរបរសេវាកម្មបានបង្អង់ល្បឿន តែមុខរបរសេវាកម្មទំនើបមាននិន្នាការកើនឡើងដ៏ល្អប្រសើរ ។ ទីបួន ការលក់ដូរក្នុងទីផ្សារមានការធ្លាក់ចុះខ្លះ ការលក់ដូរទំនិញប្រើប្រាស់ប្រចាំថ្ងៃនិងការលក់រាយតាមអនឡាញមានការកើនឡើងយ៉ាងឆាប់បង្គួរ ។ ទីប្រាំ ទំហំវិនិយោគផ្នែកអចលនទ្រព្យបន្តកើនឡើង ការវិនិយោគផ្នែកឧស្សាហកម្មបច្ចេកទេសខ្ពស់បានកើនឡើងយ៉ាងឆាប់បង្គួរ ។ ទីប្រាំមួយ ការនាំចេញនាំចូលទំនិញរក្សាកំណើន រចនាសម័្ពន្ធពាណិជ្ជកម្មទទួលបានការកែលម្អជាបន្តបន្ទាប់ ។ ទីប្រាំពីរ សភាពការណ៍ប្រកបការងារមានភាពនឹងនរ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានកើនឡើងខ្លះ ។ ទីប្រាំបី  កំណើនថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយតម្លៃ PPI បានធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ៕

ការដំណើរការនៃសេដ្ឋកិច្ចជាតិចិនក្នុងខែវិច្ឆិកាបន្តរក្សានិន្នាការស្តារឡើងវិញជាទូទៅ