ចិនខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដើម្បីបង្កើតកាលានុវត្តភាពថ្មីជូនចំពោះពិភពលោក
2022-12-19 22:47:48
ប្រភព:CRI
ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមដែលចិនបានរៀបចំធ្វើបានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលដោយពេញទំហឹង លើកកម្ពស់កម្រិតត្រួតពិនិត្យនិងគ្រប់គ្រងជាប្រចាំ ក៏ដូចជាគាំទ្រសហគ្រាសឌីជីថលឱ្យដើរតួនាទីនាំមុខក្នុងការអភិវឌ្ឍ ការបង្កើតឱកាសការងារនិងការប្រកួតប្រជែងអន្តរជាតិ ។ ក្តាប់ជាប់កាលានុវត្តភាពថ្មីក្នុងដំណើរកែសម្រួលរចនាសម្ព័ន្ធនិងការរៀបចំនៃឧស្សាហកម្មសកល ដើម្បីត្រួសត្រាយវិស័យថ្មីនិងយកឈ្នះក្នុងការប្រកួតប្រជែងថ្មីដោយអង់អាចក្លាហាន។
តាមទិន្នន័យបង្ហាញឱ្យឃើញថា ពីឆ្នាំ២០១២ដល់ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនបានកើនឡើងពី១១ទ្រីលានយាន់ប្រាក់ចិនដល់លើសពី៤៥ទ្រីលានយាន់ប្រាក់ចិន ពោលគឺ សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុង GDP ចិនបានកើនឡើងពី២១,៦ភាគរយដល់៣៩,៨ភាគរយ៕