សហគ្រាសផលិតឱសថនៃតំបន់នានារបស់ចិនពន្លឿនការផលិតដើម្បីបំពេញតម្រូវការរបស់ប្រជាជន

2022-12-19 22:48:54
ប្រភព:CRI

នាពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីតំបន់នានារបស់ចិនមានករណីឆ្លងនៃជំងឺកូវីដ១៩ច្រើន តម្រូវការខាងឱសថសម្រាប់ព្យាបាលក៏បានកើនឡើងយ៉ាងច្រើនដែរ បច្ចុប្បន្ននេះ គោលដៅនៃការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គឺធានាការពារសុខភាពនិងបង្ការកុំឱ្យមានករណីឈឺធ្ងន់ ភារកិច្ចជាបន្ទាន់ គឺធានាឱ្យប្រជាជនអាចព្យាបាលរោគនិងមានឱសថប្រើប្រាស់ ។

នៅតំបន់ជាច្រើន អ្នកសារព័ត៌មានបានយកបទសម្ភាសន៍ហើយបានរកឃើញថា សហគ្រាសផលិតឱសថជាច្រើនបានដំណើរការផលិតកម្មដោយនឹងនរ និងពង្រីកផលិតភាព បន្ថែមការផ្គត់ផ្គង់ឱសថសំខាន់ចំពោះទីផ្សារ ដើម្បីបន្ធូរបន្ថយបញ្ហាដែលប្រជាជនពិបាករកទិញបានឱសថ ។

ដើម្បីធានាឱ្យឱសថអាចចរាចរណ៍ក្នុងទីផ្សារដោយរលូននិងកលក់ដល់នៃប្រជាជន រដ្ឋបាលតំបន់មួយចំនួនរបស់ចិន បានចាត់វិធានការជាច្រើន ដើម្បីពន្លឿនការជួញដូរឱសថ កែសម្រួលរបៀបលក់ដូរ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដែលប្រជាជនពិបាករកទិញបានឱសថ ៕

សហគ្រាសផលិតឱសថនៃតំបន់នានារបស់ចិនពន្លឿនការផលិតដើម្បីបំពេញតម្រូវការរបស់ប្រជាជន