គណៈប្រតិភូខេត្តយូណានបានចូលរួមក្នុងកិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ និងបានបញ្ចប់នូវរបៀបវារៈពាក់ព័ន្ធ​ដោយជោគជ័យ

2022-12-19 22:58:16
ប្រភព:កាសែតយូណានដេលី

កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ បានប្រារព្ធនៅក្រុងម៉ុងរ៉េអាល់​(Montreal)​នៃប្រទេស​កាណាដា។ ខេត្តយូណានបានពង្រីកលទ្ធផលនៃកិច្ចប្រជុំដំណាក់កាលទី១ ហើយរៀបចំ​គណៈប្រតិភូ​ទៅទីក្រុងម៉ុងរ៉េអាល់ ដើម្បីចូលរួមការរៀបចំ និងចូលរួមកិច្ចប្រជុំ។ ក្នុងអំឡុងពេលកិច្ចប្រជុំ បានរៀបចំ​ពិព័រណ៍ពិសេសជីវៈចម្រុះខេត្តយូណាន និងសកម្មភាព"ជ្រុងប្រទេសចិន(CHINA PAVILION) ៖ ទិវាប្រធានបទយូណាន" កិច្ចប្រជុំកំពូលធម្មជាតិនិងវប្បធម៌ កិច្ចប្រជុំកំពូលទីក្រុង និងកិច្ចប្រជុំភាគីនៃការអភិរក្សជីវចម្រុះជាដើម​សុទ្ធតែទទួលបានជោគជ័យ៕

អ្នកសារព័ត៌មាន ៖ វ៉ាង ជីងចុង

អ្នកបកប្រែ ៖ Shen Yan

គណៈប្រតិភូខេត្តយូណានបានចូលរួមក្នុងកិច្ចប្រជុំ COP15 ដំណាក់កាលទីពីរ និងបានបញ្ចប់នូវរបៀបវារៈពាក់ព័ន្ធ​ដោយជោគជ័យ