“ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុងmontreal”ទទួលបានការអនុម័តដោយជោគជ័យ

2022-12-20 23:23:00
ប្រភព:CRI

ព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ កិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ បានអនុម័តលើ “ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុងmontreal” ដែលជាផែនទីបង្ហាញផ្លូវថ្មីសម្រាប់អភិបាលកិច្ចជីវចម្រុះសកលពីបច្ចុប្បន្នដល់ឆ្នាំ២០៣០ និងរយៈពេលកាន់តែយូរ ។

ឆ្លងតាមរយៈកិច្ចពិគ្រោះពិភាក្សារយៈពេលជិត២សបា្តហ៍នៅក្រុងmontreal នៃប្រទេសកាណាដា និងក្រោមការណែនាំនិងជំរុញពីប្រទេសចិនដែលជាប្រធាននៃកិច្ចប្រជុំលើកនេះ ភាគីហត្ថលេខីនៃអនុញ្ញានេះបានឈានដល់គំនិតឯកភាពរួមអំពីប្រធានបទសំខាន់ៗ ដូចជាគោលដៅនៃ “ក្របខណ្ឌ” ការសម្របសម្រួលធនធាន ព័ត៌មានអំពីទិន្នន័យធនធានពន្ធុ DSI ជាដើម ។

លោក Huang Runqiu ប្រធាននៃ COP15 និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីរបស់ចិនបានថ្លែងថា ឯកសារមួយចំនួនរបស់យើង អាចណែនាំឱ្យយើងទាំងអស់គ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា រួមគ្នាទប់ស្កាត់និងបង្វិលការបាត់បង់ជីវចម្រុះសកល ធ្វើឱ្យជីវចម្រុះអាចឈរទៅរកការស្តារឡើងវិញ ព្រមនិងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូលទៀតផង ៕

“ក្របខណ្ឌជីវចម្រុះសកលក្រុងគុនមីង-ក្រុងmontreal”ទទួលបានការអនុម័តដោយជោគជ័យ