វិស្វករថែរក្សាវត្ថុបុរាណចិនពីររូប ដែលមកជួយកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
ថ្មីៗនេះ កិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍ប្រាសាទអង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី ៣៦ បានប្រារព្ធឡើងនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។ តំណាងមកពីប្រទេសកម្ពុជា ចិន បារាំង ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសដទៃទៀត ព្រមទាំងអង្គការអន្តរជាតិ និងស្ថាប័នវិជ្ជាជីវៈបានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយផ្តោតលើវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងការការពារ ការជួសជុល និងការអភិវឌ្ឍប្រាសាទអង្គរប្រកបដោយចីរភាព។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានអញ្ជើញមកចូលរួមកិច្ចប្រជុំ និងប្រគល់មេដាយជូនតំណាងមកពីប្រទេសនានា ដែលបានរួមចំណែកដ៏ឆ្នើមក្នុងការការពារប្រាសាទអង្គរ។ វិស្វករថែរក្សាវត្ថុបុរាណចិនពីររូប ជីន ចាវយូ និងយួន ម៉ឺងស៊ី នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ចិន ទទួលបានគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា៕
អ្នកសារព័ត៌មាន៖ វ៉ូ ឆាំងវ៉ី
អ្នកបកប្រែ៖ Shen Yan