ទិដ្ឋភាពប្រទេសចិន ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យក្រុងChengdu វិលត្រឡប់មកកាន់ភាពអ៊ូអរឡើងវិញ

2022-12-26 21:14:22
ប្រភព:CRI

បច្ចុប្បន្ន ទីក្រុងជាច្រើននៅទូទាំងប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩  អនុវត្តវិធានការមួយចំនួនដើម្បីបន្តការផលិតនិងបើកទីផ្សារ ការពារសុខសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយអតិបរមា កាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ១៩ចំពោះសណ្តាប់ធ្នាប់នៃការផលិតនិងជីវភាពរបស់ប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយអតិបរមា ។ អ្នកថតវីដេអូរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមកដល់ផ្សារក្រុងChengdu ដើម្បីកត់ត្រាទិដ្ឋភាពអ៊ូអរក្នុងតំបន់ ។ ប្រជាជនក្នុងតំបន់បានយល់ឃើញថា ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មានប្រយោជន៍ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ សព្វថ្ងៃនេះចូលស្ថានីយរថភ្លើងក្រោមដីលែងត្រូវការស្កេនលេខកូដហើយ ការធ្វើដំណើរកាន់តែមានភាពងាយស្រួល៕

ទិដ្ឋភាពប្រទេសចិន ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យក្រុងChengdu វិលត្រឡប់មកកាន់ភាពអ៊ូអរឡើងវិញ