វិធានការគ្រប់គ្រងជំងឺកូវីដ-១៩របស់ចិននឹងត្រូវកែសម្រួលពី "ថ្នាក់B គ្រប់គ្រងតាមថ្នាក់A" ទៅជ "ថ្នាក់ B គ្រប់គ្រងតាមថ្នាក់B "
ប្រទេសចិននឹងកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ-១៩ពី " ថ្នាក់B និងគ្រប់គ្រងតាមថ្នាក់A" ទៅជា " ថ្នាក់B គ្រប់គ្រងតាមថ្នាក់B" ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ។ នេះគឺជាការកែសម្រួលដ៏សំខាន់ម្តងទៀតនៃគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសចិន ។
យោងតាមផែនការចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ" ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B"ចំពោះជំងឺកូវីដ-១៩។ យោងតាមច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង វិធានការធ្វើចត្តាឡីស័កនឹងមិនត្រូវបានអនុវត្តចំពោះអ្នកឆ្លងជំងឺនោះទេ អ្នកប៉ះពាល់ជិតស្និទ្ធទៀតទេ ក៏ដូចជាមិនកំណត់តំបន់មានហានិភ័យខ្ពស់និងតំបន់មានហានិភ័យទាបទៀតឡើយទេ។ ជំងឺកូវីដ-១៩នឹងត្រូវបានព្យាបាលក្នុងកម្រិតផ្សេងៗគ្នា គោលនយោបាយធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តនឹងត្រូវបានកែសម្រួលក្នុងយ៉ាងទាន់ពេលវេលា យុទ្ធសាស្ត្រធ្វើតេស្តត្រូវបានកែសម្រួលទៅជា "ស្ម័គ្រចិត្តធ្វើតេស្តទើបធ្វើតេស្ត" កែសម្រួលចំនួនដងនិងខ្លឹមសារនៃការចេញផ្សាយព័ត៌មានអំពីសភាពការណ៍សភាពការណ៍ជំងឺរាតត្បាត។ យោងតាមច្បាប់ចត្តាឡីស័កអន្តរជាតិ មិនអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតទេ៕