រដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា តាមការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយបានបង្ហាញ ថាតម្លៃសរុបនៃ GDPប្រទេសចិននាឆ្នាំ២០២១គឺ114,9237ទ្រីលានយាន់ប្រាក់ចិន

2022-12-27 17:52:15
ប្រភព:CRI

ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ វេបសាយនៃរដ្ឋបាលជាតិស្ថិតិចិនបានចេញរបាយការណ៍ស្តីពីការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយចំពោះផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ២០២១។យោងតាមការកំណត់របស់ប្រទេសចិនស្តីពីការពិនិត្យផ្ទៀងផ្ទាត់ចំពោះGDPនិងបទ្ធដ្ឋានប្រកាសទិន្ឋន័យ ការត្រួតពិនិត្យចំពោះGDPប្រចាំឆ្នាំរួមមានការពិនិត្យផ្ទៀងផ្ទាត់ជំហានដំបូងនិងការត្រួតពិនិត្យចុងក្រោយ។ពេលថ្មីៗកន្លងទៅ យោងតាមរបាយការណ៍ស្ថិតិប្រចាំឆ្នាំរបស់រដ្ឋបាលជាតិស្ថិតិចិន ការទូទាត់ចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុចិននិង ឯកសារហិរញ្ញវត្ថុនៃស្ថាប័នពាក់ព័ន្ធ រដ្ឋបាលជាតិស្ថិតិចិនបានពិនិត្យផ្ទៀងផ្ទាត់ជាចុងក្រោយចំពោះទិន្ឋន័យនៃGDPប្រចាំឆ្នាំ២០២១ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ឆ្លងតាមការពិនិត្យផ្ទៀងផ្ទាត់ ចុងក្រោយ នៅឆ្នាំ២០២១ តម្លៃសរុបបច្ចុប្បន្ននៃGDPគឺ114,9237ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង556,7ប៊ីលានយាន់ចិន បើប្រៀបធៀបនឹងការគណនាជំហានដំបូង។បើគិតតាមតម្លៃដូចគ្នា GDPរបស់ប្រទេសចិននាឆ្នាំ២០២១បានកើនឡើង៨.៤ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០២០ ដែលបានកើនឡើង០.៣ភាគរយ បើប្រៀបធៀបជាមួយទិន្ន័យនៃការគណនាជាជំហានដំបូង៕

រដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា តាមការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយបានបង្ហាញ ថាតម្លៃសរុបនៃ GDPប្រទេសចិននាឆ្នាំ២០២១គឺ114,9237ទ្រីលានយាន់ប្រាក់ចិន