ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់រយៈពេល១០ឆ្នាំដែលបានដឹកអ្នកដំណើរ១ពាន់៦រយ៩០លាននាក់ប្រកបដោយសុវត្ថិភាព

2022-12-27 17:55:34
ប្រភព:CRI

ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១២ ពីចំណតប៉េកាំងដល់ចំណតក្រុងZhengzhouនៃផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់ នេះគឺមានន័យថា ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់ទាំងស្រុងជាផ្លូវការ។ក្នុងនាមជាផ្លូវដែកល្បឿនលឿនដែលដឹកអ្នកដំណើរច្រើនជាងគេក្នុងប្រទេសចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានតភ្ជាប់នូវទីក្រុងនិងខេត្តចំនួន៦គឺទីក្រុងប៉េកាំង ខេត្តHebeiខេត្តHenanខេត្តJiangxiខេត្តHunanនិងខេត្តក្វាងតុងដែលបានដឹកអ្នកដំណើរចំនួន១ពាន់៦រយ៩០លាននាក់ប្រកបដោយសុវត្ថិភាព ហើយបានក្លាយជាសរសៃរឈាមនៃចរាចរណ៍មាសនិងជាច្រកយុទ្ធសាស្ត្ររបស់ប្រទេសចិន។ ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវមានប្រវែង២២៩៨គីឡូម៉ែត្រដែលមានចំណតចំនួន៣៧ ល្បឿនធ្វើដំណើងបានដំឡើងពី៣០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅគ្រាដំបូងដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងនាពេលបច្ចុប្បន្ន។ក្នុងនាមជាចំណែកដ៏សំខាន់នៃផ្លូវដែកនៃប្រទេសចិន ការចាប់ដំណើរការរបស់ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានត្រូវបង្រួញពេលលេវាដែលធ្វើដំណើរពីក្រុងប៉េកាំងទៅក្រុងក្វាងចូវដែលចំណាយពេលត្រឹម៨ម៉ោងក៏អាចធ្វើដំណើរពីប៉េកាំងទៅក្រុងក្វាងចូវតែម្តង ក្នុងនោះពីក្រុងប៉េកាំងដល់ក្រុងWuhanដែលជាក្រុងស្ថិតនៅភាគកណ្តាលនៃប្រទេសចិនមានចម្ងាយជាង១ពាន់គីឡូម៉ែត្រចំណាយពេលត្រឹមតែ៣ម៉ោងនិង៤៨នាទីតែប៉ុណ្ណោះ៕

ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់រយៈពេល១០ឆ្នាំដែលបានដឹកអ្នកដំណើរ១ពាន់៦រយ៩០លាននាក់ប្រកបដោយសុវត្ថិភាព