ក្នុងឆ្នាំ២០២២ កីឡាករចិនដណ្តើមបានជើងឯកពិភពលោកចំនួន៩៣ បំបែកកំណត់ត្រាពិភពលោកចំនួន១១

2022-12-29 15:09:37
ប្រភព:CRI

អគ្គនាយកដ្ឋានកីឡាជាតិចិនបានចេញផ្សាយ«របាយការណ៍ស្តីពីសមិទ្ធផលនៃកីឡាករចិនឆ្នាំ២០២២»នៅថ្ងៃទី២៧ខែធ្នូឱ្យដឹងថា    កីឡាករចិនដណ្តើមបានជើងឯកពិភពលោកចំនួន៩៣ ក្នុងចំណោមវិញ្ញាសាចំនួន២១  ហើយបានបំបែកកំណត់ត្រាពិភពលោកចំនួន១១។ យោងតាមរបាយការណ៍នេះ នៅឆ្នាំ២០២២ កីឡាករចិនទទួលបានសមិទ្ធផលទាំងវិស័យកីឡានិងខាងស្មារតីក្នុងការចូលរួមការប្រកួតកីឡាលំដាប់អន្តរជាតិដូចជាការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាដើម  ដែលដណ្តើមបានកត្តិយសជូនជាតិនិងបងប្អូនជនរួមជាតិ ៕

ក្នុងឆ្នាំ២០២២ កីឡាករចិនដណ្តើមបានជើងឯកពិភពលោកចំនួន៩៣ បំបែកកំណត់ត្រាពិភពលោកចំនួន១១