ក្នុងរយៈពេល ១១ ខែដំបូង មានឱកាសការងារថ្មីត្រូវផ្តល់ដល់មនុស្សចំនួន ១១,៤៥ លាននាក់នៅទីក្រុងទូទាំងប្រទេសចិន

2022-12-29 15:10:33
ប្រភព:ស៊ីនហួចិន

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងធនធានមនុស្ស និងធានារ៉ាប់រងសង្គមចិន បានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូង មានឱកាសការងារថ្មីត្រូវផ្តល់ដល់មនុស្សចំនួន ១១,៤៥ លាននាក់នៅទីក្រុងទូទាំងប្រទេសចិន ដែលបានសម្រេច​គោលដៅភារកិច្ចពេញមួយឆ្នាំស្តីពីការផ្តល់ការងារដល់មនុស្សចំនួន ១១ លាននាក់។  

ចាប់តាំងពីដើមឆ្នាំនេះមក ដោយសារផលប៉ះពាល់ពីជំងឺកូវីដ ១៩ ស្ថានភាពការស្វែងរកការងាររបស់ប្រទេស​ចិនមានការ​ប្រែប្រួលបន្តិច។ ទន្ទឹមនឹងការអនុវត្តកញ្ចប់នៃគោលនយោបាយ និងវិធានការដើម្បីស្ថិរភាពសេដ្ឋកិច្ច និងការសម្របសម្រួលប្រកប​ដោយ​ប្រសិទ្ធភាពនៃការបង្ការ និងគ្រប់គ្រងការរីករាលដាល  ហើយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់ផ្សេងៗ ស្ថានភាព​ការងារ​មានភាពស្ថិរភាពឡើងវិញជាបន្តបន្ទាប់។  ជាពិសេស សម្រាប់ឧស្សាហកម្មពិបាកមួយចំនួន សហគ្រាសធុនតូច មធ្យម និងមីក្រូ និងគ្រួសារឧស្សាហកម្ម និងពាណិជ្ជកម្មបុគ្គល ការអនុវត្តយ៉ាងទូលំទូលាយនៃគោលនយោបាយថវិកាសម្រាប់​សហគ្រាស​បានលើកកម្ពស់ស្ថិរភាពការងារប្រកបដោយប្រសិទ្ធភាព។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា  រដ្ឋាភិបាលចិនជួយអ្នកអត់ការងារបានចូលធ្វើការម្តងទៀតមានចំនួន ៤,៧៦ លាននាក់ ជួយ​អ្នកពិបាក​ស្វែងរកការងារចំនួន ១,៦៣ លាននាក់ទទួលបានការងារ។ ទន្ទឹមនឹងការអនុវត្តស៊ីជម្រៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​ដែលជំរុញ​ដោយនវានុវត្តន៍ ឧស្សាហកម្មថ្មី និងថាមពលថ្មីបន្តកើនឡើង ហើយការងារថ្មី អាជីពថ្មី និងមុខរបរថ្មីបន្តលេចឡើង។ សៀវភៅ​បែងចែកប្រភេទអាជីពជាតិចិនបានធ្វើវិសោធនកម្មនៅឆ្នាំ២០២២  បានបន្ថែមអាជីពថ្មីចំនួន ១៥៨ ប្រភេទ   អាជីពឌីជីថលចំនួន ៩៧ប្រភេទបានត្រូវកត់ត្រាជាលើកដំបូង។ អាជីពថ្មី និងប្រភេទពលកម្មថ្មីបានបង្កើតឱកាសការងារកាន់តែច្រើន ដែលបានផ្តល់​លំហ​អភិវឌ្ឍអាជីពកាន់តែធំទូលាយដល់ពលករ៕

អ្នកសារព័ត៌មាន ៖ លី ស៊ីនភីង

អ្នកបកប្រែ ៖ Shen Yan

ក្នុងរយៈពេល ១១ ខែដំបូង មានឱកាសការងារថ្មីត្រូវផ្តល់ដល់មនុស្សចំនួន ១១,៤៥ លាននាក់នៅទីក្រុងទូទាំងប្រទេសចិន