ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ ការនាំចេញនាំចូលរវាងប្រទេសចិននិងសមាជិក RCEP ផ្សេងទៀតបានកើនឡើង ៧.៩% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១

2022-12-30 17:04:16
ប្រភព:CRI

ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ ការនាំចេញនាំចូលរវាងប្រទេសចិននិងសមាជិក RCEP ផ្សេងទៀតបានកើនឡើង ៧.៩% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២៩ ខែធ្នូឱ្យដឹងថា ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ នេះ ទំហំនៃការនាំចេញនាំចូលសរុបរវាងប្រទេសចិននិងសមាជិកដទៃទៀតនៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួន ១១.៨ ទ្រីលានយាន់ដែលកើនឡើង ៧.៩% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ក្នុងចំណោមនោះ ការនាំចេញរបស់ចិនទៅកាន់សមាជិកផ្សេងទៀតនៃ RCEP មានរហូតដល់ទៅ ៦.០ ទ្រីលានយាន់ប្រាក់ចិន ។ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ចាប់តាំងពី RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មក ពាណិជ្ជកម្មរវាងប្រទេសចិននិងសមាជិក RCEP ផ្សេងទៀតមានកំណើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ។ ស្របនឹងការអនុវត្តយ៉ាងស៊ីជម្រៅនៃកិច្ចព្រមព្រៀងនេះ តួនាទីរបស់វាក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ក៏បានត្រូវចរំលេចជាបន្តបន្ទាប់ផង៕

ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ ការនាំចេញនាំចូលរវាងប្រទេសចិននិងសមាជិក RCEP ផ្សេងទៀតបានកើនឡើង ៧.៩% បើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១