ឆ្នាំ២០២២ យើងបានពួតដៃគ្នាឆ្ពោះទៅមុខ
2022-12-30 17:06:31
ប្រភព:CRI
យើងជិតនឹងលាពីឆ្នាំ២០២២ហើយ។មួយឆ្នាំកន្លងមកនេះ ពិភពលោកបានធ្វើជាសក្សីនៃការប្រឈមគ្នារវាងភាពបែកបាក់និងការរួមបញ្ចូលគ្នា ភាពចលាចលនិងស្ថិរភាព ភាពថមថយនិងការស្តារឡើងវិញ ខិតខំស្វែងរកទិសដៅឆ្ពោះទៅមុខក្នុងវិបត្តិផ្ទួនៗ។
ប្រឈមមុខនឹងបញ្ហាលំបាកទាំងនេះ ប្រទេសចិនបានឈរនៅជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងមុតមាំ ធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកើតមានកាន់តែច្រើន កម្លាំងវឌ្ឍនភាពប្រមូលផ្តុំគ្នាកាន់តែខ្លាំងក្លា ដែលបានរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងរុងរឿងនៃពិភពលោក។ នៅឆ្នាំ២០២៣ មានតែយើងបន្តពួតដៃគ្នាទៀត ទើបអាចបន្តឆ្ពោះទៅមុខបាន៕