ពហុស្ថាប័ននៃប្រទេសចិនសហការគ្នាដើម្បីធានាដល់ការផលិតនិងផ្គត់ផ្គង់នៃសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗ ព្រមទាំងចាត់វិធានការចម្រុះដើម្បីការពារសុខភាពរបស់ប្រជនជននៅជនបទ

2022-12-30 17:08:11
ប្រភព:CRI

ថ្ងៃទី ២៩ ខែធ្នូ ក្រសួងព័ត៌មានវិទ្យានិងឧស្សាហកម្មចិន ក្រសួងកិច្ចការស៊ីវិលចិន និងក្រសួងគមនាគមននិងដឹកជញ្ជូនចិនជាដើមបានធ្វើបទបង្ហាញអំពីសភាពការណ៍ស្តីពីការគ្រោងផែនការដើម្បីធានាការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រសំខាន់ៗក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១‌៩។ តាមការលើកឡើងបានឱ្យដឹងថា បច្ចុប្បន្ន ផលិតកម្មនៃថ្នាំបញ្ចុះកម្តៅនិងបំបាត់ការឈឺចាប់សំខាន់ៗពីរប្រភេទរបស់ប្រទេសចិន(Ibuprofen និង Paracetamol) មានដល់ទៅ ២០២ លានគ្រាប់។ ប្រអប់ធ្វើតេស្តវីរុសផលិតបាន ១១០ លានប្រអប់ជារៀងរាល់ថ្ងៃ ម៉ាស N95 ផលិតបានលើសពី ១៩០ លានម៉ាសជារៀងរាល់ថ្ងៃ។

ពហុស្ថាប័ននៃប្រទេសចិននឹងបន្តគ្រោងផែនការក្នុងការធានាការផ្គត់ផ្គង់សម្ភារៈពេទ្យ ធានាជាសំខាន់នូវតម្រូវការប្រើប្រាស់ថ្នាំនៃស្ថាប័នវេជ្ជសាស្ត្រ មណ្ឌលថែទាំមនុស្សចាស់ និងជនបទ ព្រមទាំងបន្តចាត់វិធានការចម្រុះដើម្បីការពារសុខភាពរបស់ប្រជនជននៅជនបទ៕

ពហុស្ថាប័ននៃប្រទេសចិនសហការគ្នាដើម្បីធានាដល់ការផលិតនិងផ្គត់ផ្គង់នៃសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗ ព្រមទាំងចាត់វិធានការចម្រុះដើម្បីការពារសុខភាពរបស់ប្រជនជននៅជនបទ