ស្វែងយល់ពីសមិទ្ធផលអភិវឌ្ឍន៍ថ្មីនៅឆ្នាំ២០២២របស់ប្រទេសចិនតាមតួលេខចំនួន១០
ឆ្នាំ២០២២ អាចនិយាយបានថាសភាពការណ៍អន្តរជាតិជួបនឹងខ្យល់និងភ្លៀង។ សម្រាប់ប្រទេសចិន ជាឆ្នាំខិតខំតស៊ូមួយទៀត ដោយបានធ្វើកំណែទម្រង់ឈានទៅមុខដោយពុះពារគ្រប់បញ្ហាលំបាក។
បូកសរុបពីសមិទ្ធផលពេញមួយឆ្នាំ២០២២ សេដ្ឋកិច្ចនិងសង្គមកិច្ចប្រទេសចិនទទួលបានសមិទ្ធផលដ៏មានតម្លៃជាច្រើនបន្ទាប់ពីបានខិតខំតស៊ូ៖ បរិមាណផលិតស្បៀងសរុបលើសពី ៦៥០ ប៊ីលានគីឡូក្រាម ដែលបានកើនឡើងរយៈពេល៨ឆ្នាំជាប់ៗ។ ចំនួនដឹកជញ្ជូនកញ្ចប់អីវ៉ាន់លើសពី ១០០ ប៊ីលានកញ្ចប់។ ចិនបានផលិតរថយន្តដើរដោយថាមពលថ្មីចំនួនជាង៦លានគ្រឿង។ សហគមន៍ស្នាក់នៅចាស់ៗចំនួន៥ម៉ឺន២ពាន់នៅជនបទបានត្រូវជួសជុលថ្មី។
ទំហំសាងសង់សំណង់បៃតងថ្មីបានលើសពី២០០០លានម៉ែត្រការ៉េ។ ប្រាក់សោធននិវត្តន៍ត្រូវដំឡើងម្តងទៀត។ បានសាងសង់អង់តែនសេវា5G ចំនួនជាង ២ លាន ២ សែនកន្លែង គ្រប់ស្រុកភូមិសុទ្ធតែទទួលបានសេវាអ៊ីនធើណេត5G។ សហគ្រាសឧស្សាហកម្មធុនតូចនិងមធ្យមដែលមានលក្ខណៈជំនាញ លំអិត ពិសេស និងច្នៃប្រឌិតថ្មី បានលើសពី៩ពាន់សហគ្រាស។ ចំណែកទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនបានលើសពី៧ ទ្រីលានដុល្លាអាមេរិក ដែលបន្តស្ថិតនៅលំដាប់ឈានមុខនៃពិភពលោក៕