លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Pahor ប្រធានាធិបតីស្លូវ៉ានីផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ
ថ្ងៃទី ១២ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Pahor ប្រធានាធិបតីសាធារណរដ្ឋស្លូវ៉ានីបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ។
លោក Xi Jinping បានលើកឡើងក្នុងលិខិតអបអរសាទរថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងស្លូវ៉ានី រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាលោកប្រធានាធិបតី Pahor ចាត់ទុកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតជាទីចាប់ផ្តើមថ្មី ក្តាប់ជាប់កាលានុវត្តភាពជាប្រវត្តិសាស្រ្តនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" បង្កើនការតភ្ជាប់ខាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ប្រាកដប្រជា ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងស្លូវ៉ានី។
លោក Pahor បានថ្លែងថា ចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតអស់រយៈពេល ៣០ ឆ្នាំមក ទំនាក់ទំនងទ្វេភាគីបានវិវឌ្ឍរីកច្រើនយ៉ាងលឿនរហ័ស កីឡាព្រិលទឹកកកបានទៅជាចំណុចគួរឱ្យចាប់អារម្មណ៍នៃកិច្ចសហប្រតិបត្តិការ។ ក្នុងនាមជារដ្ឋសមាជិកសហភាពអឺរ៉ុប ស្លូវ៉ានីគាំទ្រយ៉ាងសកម្មឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងរវាងអឺរ៉ុបនិងចិន ហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនិងសហគមន៍អន្តរជាតិ៕