លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរខួប ៤០ ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលកុមារចិន ព្រមទាំងជូនពរថ្ងៃបុណ្យចំពោះកុមារនិងក្មេងជំទង់ទូទាំងប្រទេសចិនក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា
ក្នុងឱកាសខួប ៤០ ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលកុមារចិន លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ព្រមទាំងឆ្លៀត
ឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា លោកបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជូនពរថ្ងៃបុណ្យចំពោះកុមារនិងក្មេងជំទង់ទូទាំងប្រទេសចិន សូមឱ្យកុមារទាំងឡាយទទួលបានការវិវឌ្ឍរីកចម្រើនក្នុងការសិក្សា មានក្តីសប្បាយក្នុងការរស់នៅ និងធំធាត់ឡើងដោយសុខភាពរឹងមាំ។
ថ្លែងក្នុងសារលិខិតអបអរសាទរ លោក Xi Jinping បានលើកឡើងថា ៤០ ឆ្នាំកន្លងមក មជ្ឈមណ្ឌលកុមារចិនបានអនុវត្តជាក់ស្តែងនូវបេសកកម្មអប់រំសីលធម៌និងបណ្តុះបណ្តាលមនុស្សចំពោះកុមារទាំងឡាយ។ រំពឹងថាអ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយប្រពៃណីដ៏មានកិត្តិយសនេះ ជំរុញយ៉ាងពេញទំហឹងនូវការធំធាត់ឡើងដោយសុខភាពរឹងមាំនិងការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់កុមារ។
គូរបញ្ជាក់ថា មជ្ឈមណ្ឌលកុមារចិនបានបង្កើតឡើងកាលពីឆ្នាំ ១៩៨២។ ក្នុងរយៈពេល ៤០ កន្លងមក មានកុមារនិងក្មេងជំទង់សរុបរាប់រយលាននាក់បានចូលរួមសកម្មភាពគ្រប់បែបយ៉ាងដែលរៀបចំចាត់ចែងដោយមជ្ឈមណ្ឌលនេះ៕