សំបុត្រពីផ្ទះ--រឿងរ៉ាវរវាងលោក Xi Jinping និងលោកឱពុក

2022-06-20 18:12:48
ប្រភព:CRI

   ថ្ងៃនេះ(ថ្ងៃទី១៩ ខែមិថុនា ) ជាទិវាឱពុក វិទ្យុមិត្តភាពកម្ពុជាចិនសូមផ្តល់ជូនរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍រវាងកូនប្រុសនិងឱពុក--លោក Xi Jinping ប្រធានរដ្ឋចិននិងឱពុករបស់លោកគឺលោក Xi Zhongxun ។

        ក្នុងការិយាល័យរបស់លោក Xi Jinping  បានដាក់រូបថតក្រុមគ្រួសារប៉ុន្មានសន្លឹក ដែលថតនៅសម័យកាលខុសៗគ្នា។ ក្នុងនោះមានមួយសន្លឹកគឺលោក Xi Jinping រុញលោកឱពុកអាយុចាស់ ដើរលំហែកាយជាមួយប្រព័ន្ធនិងកូនស្រី។

   ទាំងជីវភាពរស់នៅ ទាំងការធ្វើការងារ  លោក Xi Jinping បានរងឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលោកឱពុក Xi Zhongxun  ដែលបានឆ្លុះបញ្ចាំងតាមរយៈសំបុត្រដែលលោក Xi Jinping បានផ្ញើជូនឱ្យលោកឱពុក។

  ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០១  គឺជាខួបកំណើត ៨៨ ឆ្នាំរបស់លោក Xi Zhongxun  ។ សម្រាប់ជនជាតិចិន ថ្ងៃខួបកំណើត ៨៨ ឆ្នាំ ជាទិវាសំខាន់ក្រៃលែង។ ថ្ងៃនោះ សមាជិកក្រុមគ្រួសារត្រកូល Xi ទាំងអស់ ទាំងចាស់ក្មេង សុទ្ធតែត្រឡប់ទៅផ្ទះវិញ ដើម្បីរួមអបអរខួបកំណើតរបស់លោក Xi Zhongxun   ប៉ុន្តែ មានតែលោក Xi Jinping ដែលកាលនោះជាអភិបាលខេត្ត Fujian  បានអវត្តមាន ព្រោះជាប់រវល់នឹងការងារ។  លោក Xi Jinping បានផ្ញើសំបុត្រមួយទៅឱ្យលោកឱពុក ដើម្បីសុំអធ្យាស្រ័យនិងជូនពរខួបកំណើត។

      ក្នុងសំបុត្រនោះ លោក Xi Jinping បានរៀបរាប់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងយូរលង់មកហើយចំពោះលោកឱពុក ថែមទាំងបានលើកឡើងថា «កូនបានបន្តវេននិងក្រេបយកចរិយាដ៏ថ្លៃថ្នូរជាច្រើនពីលោកពុក» ។ លោកបានសរសេរថា៖

 

       «លោកពុកបានជះឥទ្ធិពលដល់អ្នកដែលនៅក្បែរដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ លោកពុកហាក់ដូច “ក្របីចាស់ ”អ៊ីចឹង បានបម្រើការងារដោយស្ងាត់ស្ងៀមដើម្បីប្រជាជនចិន។ នេះបានលើកទឹកចិត្តដល់ខ្ញុំអោយលះបង់កម្លាំងកាយចិត្តទាំងអស់ដើម្បីបុព្វហេតុបម្រើប្រជាជន ក្នុងន័យតបស្នងសងគុណប្រទេសជាតិនិងបងប្អូនពុកម៉ែដែលបានចញ្ចឹម បីបាច់ខ្ញុំ។»

  លោក Xi Zhongxun គឺជា"មេដឹកនាំមហាជនដែលចេញពីមហាជន"។ លោកតែងតែថ្លែងថា លោកជាកូនរបស់កសិករ ហើយតែងតែចាត់ទុកខ្លួនឯងថាជាសមាជិករបស់អ្នកធ្វើការជាកិច្ច។ នៅឆ្នាំ ១៩៤៣ ពេលលោក Xi Zhongxun ទើបចូលកាន់មុខតំណែងជាលេខាគណៈកម្មាធិការបក្សប្រចាំនៅស្រុក Suide ខេត្ត Shaanxi ដែលស្ថិតនៅភាគពាយ័ព្យប្រទេសចិន លោកក៏បានដាក់ចេញនូវតម្រូវការ "បម្រើមហាជនចំនួន ៥២ ម៉ឺននាក់" ហើយបានសន្យាថា ខ្លួនលោកនិងបុគ្គលិកផ្សេងទៀតធ្វើការជាមុនសិន ។ ដូច្នេះ លោកបានសំណូមពរឱ្យកម្មាភិបាលគ្រប់ជាន់ថ្នាក់ ចុះជ្រៅក្នុងទីជនបទ គិតគូរដល់មហាជននិងធ្វើកិច្ចការជាក់ស្តែង។ 

  ក្រោមឥទិ្ធពលរបស់ឪពុកលោក Xi Jinping តែងតែប្រកាន់ខ្ជាប់នូវគំនិតនិងឥរិយាបថ“ចូលទៅក្នុងមហាជន”និង“បម្រើប្រជាជន”។ ពេលបម្រើការងារនៅស្រុក Zhengding ខេត្ត Hebei ដែលស្ថិតនៅភាគខាងជើងប្រទេសចិន លោកបានចុះត្រួតពិនិត្យការងារនៅភូមិទាំងអស់; នៅក្រុង Ningde ខេត្ត Fujian ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន លោកបានចុះត្រួតពិនិត្យការងារនៅស្រុកចំនួន ៩ បន្ទាប់ពីលោកបានឡើងកាន់មុខតំណែងរយៈពេល ៣ ខែ បន្ទាប់មកលោកបានធ្វើដំណើរទៅកាន់ឃុំនិងភូមិភាគច្រើននៃខេត្ត Fujian;  បន្ទាប់ពីចូលកាន់តំណែងនៅខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិន លោកបានចំណាយពេលជាង ១ ឆ្នាំធ្វើដំណើរទៅកាន់ក្រុងនិងស្រុកចំនួន ៩០នៃខេត្តទាំងមូល។

      ចាប់តាំងពីឆ្នាំ ២០១២មក ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សនិងរដ្ឋចិន លោក Xi Jinping នៅតែចងចាំនូវដំបូន្មានរបស់ឪពុកខ្លួនដែលថា “Jinping មិនថាអ្នកជាមន្ត្រីធំប៉ុណ្ណាក៏ដោយ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាមនិងស្មោះត្រង់ ត្រូវគិតគូរពីផលប្រយោជន៍របស់ប្រជាជនយ៉ាងប្រាកដប្រជា ត្រូវទង់នាក់ទំនងជាមួយមហាជន។នេះជាដំបូន្មានរបស់ឪពុក ក៏ជាបំណងដើមដែលលោក Xi Jinping តែងតែអនុវត្តជានិច្ច ។ រាល់ពេលដែលលោកចុះត្រួតពិនិត្យការងារកាត់បន្ថយភាពក្រីក្រ លោក Xi Jinping បានដើរចូលក្នុងផ្ទះរបស់មហជនក្រីក្រ ។ ពេលខ្លះ លោកអង្គុយគងជើងលើគ្រែឥដ្ឋចាប់ដៃអ្នកភូមិនិងសួរយ៉ាងលម្អិតថា តើមានប្រាក់ចំណូលប៉ុន្មានក្នុងមួយឆ្នាំ តើមាន អាហារគ្រប់គ្រាន់ដែរឬទេ ? តើមានភួយរដូវរងាគ្រប់គ្រាន់ទេ? ពេលខ្លះ លោកបើក ពូកដើម្បីពិនិត្យមើលថាការធ្វើគ្រែបានល្អឬអត់ ហើយសួរថាតើដំបូលប្រក់ដោយលីណូលូមឬអត់ វាធ្លាយភ្លៀងឬអត់ ។

     “លោកឪពុកសន្សំសំចៃជាខ្លាំង។ ភាពតឹងរ៉ឹងនៃការបង្រៀនក្នុងគ្រួសារក៏ត្រូវបានគេស្គាល់ផងដែរ។ យើងក៏មានទម្លាប់សំចៃនិងឧស្សាហ៍ព្យាយាមក្រោមការអប់រំបែបនេះរបស់ឳពុកតាំងពីក្មេង។ នេះគឺជាឥរិយាបថគ្រួសាររបស់គំរូ Bolshevik ចាស់និងសមាជិកកុម្មុយនិស្ត។ ឥរិយាបឋគ្រួសារដ៏ល្អបែបនេះគួរតែត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ “លោកXi Jinpingបានសរសេរដូចខាងលើក្នុងសំបុត្រផ្ញើជូនឳពុក។

  លោកXi Zhongxunតែងតែបង្រៀនកូនអោយចេះសន្សំសំចៃស្បៀងអាហារ។ លោកស្រីQiaoqiaoបងស្រីរបស់លោកXi Jinpingបានរំលឹកថា ពេលហូបបាយ ឪពុកតែងតែរើសគ្រាប់អង្ករនិងកំទេចនំដែលពួកគេធ្លាក់លើតុដើម្បីញ៉ាំ ហើយចុងក្រោយក៏ជ្រលក់ស៊ុបក្នុងចានជាមួយនំផងដែរ។

  ក្រោមឥទ្ធិពលបែបនេះ  លោកXi Jinpingដែលឆ្លងកាត់សម័យកាល “ញ៉ាំមិនគ្រប់គ្រាន់និងអត់ឃ្លាន” បានបន្តវេនគុណភាពសន្សំសំចៃបស់ឪពុក។ ពេលធ្វើការងារនៅស្រុកZhengding ខេត្តHebei ពូកដែលមានបំណះជាច្រើនជា “ដៃគូ”មិនអាចបោះបង់របស់លោកXi Jinping។ ពេលធ្វើការងារនៅក្រុងXiamen លោកតែងតែដើរឬជិះកង់ទៅចូលធ្វើការនិងចេញពីការងារជារៀងរាល់ថ្ងៃ។ 

  ចាប់ពីកាន់មុខតំណែងជាអ្នកដឹកនាំកំពូលរបស់ប្រទេសចិនមក លោកXi Jinpingបានធ្វើជាគំរូដ៏ល្អក្នុងពេលចុះត្រួតពិនិត្យការងារនៅកន្លែងនានាដោយឥរិយាបថសន្សំសំចៃ។ 

 

  ក្នុងកែវភ្នែករបស់លោកXi Jinping “គ្រួសារជាថ្នាក់មេរៀនទី១ក្នុងឆាកជីវិត ឳពុកនិងម្តាយជាគ្រូបង្រៀនលើកទី១របស់កូន។” ចំនៅក្នុងថ្នាក់មេរៀននេះ លោកXi Jinpingបានទទួលការអប់រំនិងគុណសម្បត្តិដ៏មានតម្លៃពីឳពុកម្តាយដែលនឹងផ្តល់ផលប្រយោជន៍ដល់លោកពេញមួយជីវិត ហើយក្លាយទៅជាគំនិតនិងអារម្មណ៍ទូលំទូលាយ គឺ “ខ្ញុំនឹងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីកុំឱ្យប្រជាជនអស់សង្ឃឹម”៕

សំបុត្រពីផ្ទះ--រឿងរ៉ាវរវាងលោក Xi Jinping និងលោកឱពុក