សៀវភៅ«ធ្វើឱ្យមហាជនមានជីវភាពល្អ---ដានជើងរបស់លោក Xi Jinping នៅស្រុក Zhengding»ត្រូវបានដាក់ចេញ

2022-06-22 16:09:21
ប្រភព:CRI

  ពីខែមីនាឆ្នាំ ១៩៨២ ដល់ខែឧសភាឆ្នាំ ១៩៨៥ លោក Xi Jinping មានតួនាទីជាលេខារងបក្សនិងលេខាបក្សនៃស្រុក Zhengding ខេត្ត Hebei ។ សៀវភៅ«ធ្វើឱ្យមហាជនមានជីវភាពល្អ---ដានជើងរបស់លោក Xi Jinping នៅស្រុក Zhengding» បានផ្តោតចំពោះជីវភាពរស់នៅរបស់ប្រជាជន ការអនុវត្តនយោបាយយ៉ាងជាក់ស្តែង ការធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មី ការពង្រីកការបើកទូលាយ ការយកចិត្តទុកដាក់ចំពោះធនធានមនុស្ស ការបង្កើនការកសាងបក្ស និងការគ្រប់គ្រងខ្លួនឯងយ៉ាងតឹងរ៉ឹងជាដើម រៀបរាប់យ៉ាងលម្អិតពីរឿងដែលលោក Xi Jinping និងប្រជាជនស្រុក Zhengding ឆ្លងកាត់ភាពលំបាកជាមួយគ្នា រស់នៅជាមួយគ្នា ខិតខំប្រឹងប្រែងជាមួយគ្នា អនុវត្តរបបគ្រួសារម៉ៅធ្វើស្រែចម្ការមុនគេបង្អស់នៅខេត្តHebei តាក់តែងមាត្រាចំនួន ៩ ដើម្បីស្រូបទាញធនធានមនុស្ស ។ វិធានការទាំងនេះបានធ្វើឱ្យស្រុក Zhengding លុបបំបាត់ភាពក្រីក្រ ដើរលើផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចបែបថ្មីជាលក្ខណៈទីក្រុងនិងជនបទ បង្ហាញយ៉ាងរស់រវើកនូវគំនិតពិចារណា ការអនុវត្ត ឥរិយាបថអនុវត្តនយោបាយនិងកម្លាំងទាក់ទាញនៃបុគ្គលិកលក្ខណៈរបស់លោក Xi Jinping ក្នុងអំឡុងពេលបំពេញការងារនៅស្រុក Zhengding ខេត្ត Hebei ប្រទេសចិន៕

សៀវភៅ«ធ្វើឱ្យមហាជនមានជីវភាពល្អ---ដានជើងរបស់លោក Xi Jinping នៅស្រុក Zhengding»ត្រូវបានដាក់ចេញ