លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅទីក្រុង Wuhanបានទៅដល់ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan

2022-06-29 17:29:06
ប្រភព:CRI

  ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅទីក្រុង Wuhan ខេត្ត Hubei។ លោកបានទៅដល់ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan។  ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH បង្កើតពីឆ្នាំ១៩៩៧ បានបង្កើតខ្សែក្រវាត់ផលិតកម្មបែបច្នៃប្រឌិតថ្មីពីការសិក្សាស្រាវជ្រាវជាមូលដ្ឋានដល់ការផលិត ដែលគ្របដណ្តប់លើកការស្រាវជ្រាវនិងផលិតម៉ាស៊ីនទាំងស្រុងនិងគ្រឿងបន្លាស់សំខាន់ៗ ការផ្តល់សេវារចនាប្រព័ន្ធឆ្លាតវៃនិងការអនុវត្ត។ ចំណែកសហគមន៍ Zhiyuan  មានគ្រួសារចំនួន ៣១២៤  ប្រជាពលរដ្ឋចំនួនប្រហែល ៨០០០នាក់។ សហគមន៍នេះបានកែសម្រួលរូបមន្តថែទាំមនុស្សចាស់តាមផ្ទះ បង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈពេលជួយប្រជាពលរដ្ឋចូលរួមបម្រើការងារជាធម្មតាឡើងវិញដើម្បីជំរុញឱ្យជីវភាពរស់នៅនិងការងាររបស់ប្រជាពលរដ្ឋមានវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ៕

លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅទីក្រុង Wuhanបានទៅដល់ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan