លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Lee Ka Chiu អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង
លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Ka Chiu អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងដែលទើបចូលកាន់តំណែងនៅក្រុងហុងកុងនាព្រឹកថ្ងៃទី ១ ខែកក្កដា ។
លោក Xi Jinping បានអបអរសាទរលោក Lee Ka Chiu ដែលចូលកាន់តំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិទី ៦ ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ការអនុវត្តគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" និងការអភិវឌ្ឍនៃទីក្រុងហុងកុងសុទ្ធតែបានស្ថិតក្នុងទីចាប់ផ្តើមប្រវត្តិសាស្ត្រថ្មី អ្នកក្រុងហុងកុងពោរពេញដោយការរំពឹងទុកចំពោះលោកអភិបាល និងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិថ្មី សង្ឃឹមថា អ្នកនឹងបំពេញដោយស្មោះត្រង់នូវកាតព្វកិច្ចនៃអភិបាលតាមរដ្ឋធម្មនុញ្ញ ដឹកនាំរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”និងច្បាប់មូលដ្ឋាន រួមសាមគ្គីជាមួយឥស្សរជនក្នុងគ្រប់មជ្ឈដ្ឋាននៃហុងកុងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យហុងកុងប្រែពីភាពច្របូកច្របល់ទៅរកនីតិរដ្ឋ និងឆ្ពោះទៅរកភាពរុងរឿង ដើម្បីបន្តចារទំព័រថ្មីក្នុងការអនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងផ្តល់ការគាំទ្រអស់ពីលទ្ធភាពដល់លោកក្នុងអភិបាលកិច្ចស្របតាមច្បាប់ក្រោមការដឹកនាំរបស់លោកនិងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ។
ជាការឆ្លើយតប លោក Lee Ka Chiu បានថ្លែងថា លោកនឹងខិតខំប្រឹងប្រែងពេញទំហឹងដើម្បីដឹកនាំរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងឱ្យទទួលបានការអភិវឌ្ឍថ្មីក្នុងអភិបាលកិច្ចតំបន់ហុងកុង និងចារទំព័រថ្មីនៃការអភិវឌ្ឍ ៕