សុន្ទរកថាគន្លឹះរបស់លោកXi Jinping ប្រធានរដ្ឋចិនក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការដែលហុងកុងវិលត្រឡប់មកកាន់មាតុប្រទេសចិនវិញ និងពិធីចូលកាន់មុខតំណែងរបស់មន្រ្តីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិទី៦ទទួលបានការគាំទ្រនិងយល់ព្រមយ៉ាងខ្លាំងពីជនចិននិងអាណិកជនចិននៅឯនាយសមុទ្រ
កាលពីថ្ងៃទី១ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីអបអរសាទរខួបលើកទី ២៥ នៃការដែលហុងកុងវិលត្រឡប់មកកាន់មាតុប្រទេសចិនវិញ និងពិធីចូលកាន់មុខតំណែងរបស់មន្រ្តីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិទី៦ ដែលទទួលបានការគាំទ្រនិងយល់ព្រមយ៉ាងខ្លាំងពីជនចិននិងអាណិកជនចិននៅឯនាយសមុទ្រ ដោយបានសម្គាល់ឃើញថា សុន្ទរកថារបស់លោក Xi Jinping បានពង្រឹងបន្ថែមទៀតនូវទំនុកចិត្តរបស់ជនរួមជាតិក្នុងនិងក្រៅប្រទេសក្នុងការអនុវត្តប្រកបដោយជោគជ័យនៃ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" និងការអភិវឌ្ឍនាពេលអនាគតរបស់ហុងកុង អាចជឿជាក់ថាហុងកុងមុខជានឹងបង្កើតភាពត្រចះត្រចង់កាន់តែខ្លាំងឡើងក្រោមការគាំទ្រដ៏រឹងមាំរបស់មាតុប្រទេសចិន និងរួមចែករំលែកនូវភាពអស្ចារ្យនៃការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិនជាមួយប្រជាជននៃមាតុប្រទេសទាំងអស់ ។