លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ដែផ្ដាំជនរួមជាតិហុងកុងក្នុងកំឡុងពេលគន្លឹះ
ថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២នេះ ជាថ្ងៃអបអរសាទរខួបទី ២៥ ឆ្នាំដែលហុងកុងវិលត្រឡប់ចូលប្រទេសចិនវិញនិងថ្ងៃធ្វើពិធីចូលកាន់មុខតំណែងរបស់អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអាណត្តិទី៦។ ក្នុងពិធីលោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញពីការសួរសុខទុក្ខ ការជូនពរនិងការថ្លែងអំណរគុណ លោកបានគូសបញ្ជាក់ថា កម្មវត្ថុមូលដ្ឋាននៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺគាំពាប្រជាធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ក្រោមបរិវេណនេះ ហុងកុងនិងម៉ាកាវមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់។
៥ឆ្នាំខាងមុខនេះជាអំឡុងពេលគន្លឹះសម្រាប់ហុងកុងបើកអនាគតថ្មីនិងលោតហោះហើរកាន់តែខ្ពស់។ តើគួរប្រកាន់ខ្ជាប់កាលានុវត្តភាពនេះតាមរបៀបណា?
តាំងពីត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិនដែលក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋាភិបាលមជ្ឈិមចិន ដែលស្ថិតក្នុងប្រព័ន្ធអភិបាលកិច្ចជាតិចិន។
ក្នុងសន្ទរកថាថ្ងៃទី១កក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថាចាំបាច់ត្រូវអនុវត្ត “អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង”។នៅលើលោកគ្មានប្រជាជនប្រទេសណាមួយ ឬតំបន់ណាមួយអនុញ្ញាតិឱ្យកម្លាំងឬជន ដែលមិនស្នេហាជាតិ រហូតដល់ក្បត់ជាតិចូលកាន់អំណាចឡើយ។
ការអភិវឌ្ឍជាមូលដ្ឋានគ្រឹះនៃហុងកុង និងកូនសោមាសសម្រាប់ដោះស្រាយបញ្ហាគ្រប់មុខនៅហុងកុងផងដែរ។ ក្នុងកំឡុងពេលនៅហុងកុងលើកនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសួនវិទ្យាសាស្ត្រហុងកុងជាពិសេស ដើម្បីបង្ហាញពីការគាំទ្រដ៏ច្បាស់ខ្លាំងចំពោះការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវទ្យា។
រួមចំណែកក្នុងស្ថានភាពចិន ហុងកុងមុខជានឹងបន្តសរសេររឿងរ៉ាវអភិវឌ្ឍថ្មីនិងភាពរុងរឿងថ្មី៕