លោកXi Jinpingប្រធានរដ្ឋចិននិងលោកSergio Mattarellaប្រធានាធិបតីអ៊ីតាលីផ្ញើសារលិខិតជូនពរដល់ពិធីបើកនៃ “ដើមកំណើតនៃអ៊ីតាលី-ពិព័រណ៍អរិយធម៌រ៉ូមបុរាណ”

2022-07-11 17:44:06
ប្រភព:CRI

  ថ្ងៃទី១០ ខែកក្កដា លោកXi Jinpingប្រធានរដ្ឋចិននិងលោកSergio Mattarellaប្រធានាធិបតីអ៊ីតាលីផ្ញើសារលិខិតជូនពរដល់ពិធីបើកនៃ “ដើមកំណើតនៃអ៊ីតាលី-ពិព័រណ៍អរិយធម៌រ៉ូមបុរាណ”ដោយឡែកពីគ្នា។

  លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអ៊ីតាលីជាតំណាងឆ្នើមនៃអរិយធម៌ខាងកើតនិងខាងលិច។ “ពិព័រណ៍អរិយធម៌រ៉ូមបុរាណ”លើកនេះនឹងបង្ហាញពីបេតិកភណ្ឌដ៏ជ្រាលជ្រៅនៃវប្បធម៌អ៊ីតាលីតាមរយៈវត្ថុបុរាណមានតម្លៃនិងសម្បូរបែប ហើយសង្ឃឹមថា  “ឆ្នាំវប្បធម៌និងទេសចរណ៍រវាងប្រទេសចិននិងអ៊ីតាលី”អាចចាត់ទុកពិព័រណ៍នេះជាឱកាស ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមកនៃអរិយធម៌ ជំរុញការប្រាស្រ័យទាក់ទងនិងតភ្ជាប់នៃដួងចិត្តប្រជាជន ហើយបន្ថែមបញ្ចូលកម្លាំងចលករថ្មីដល់ការអភិវឌ្ឍន៍នៃទំនាក់ទំនងប្រទេសទាំង២។

  ជាការឆ្លើយតប នៅក្នុងសារលិខិត លោកSergio Mattarellaបានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាចំណែកសំខាន់នៃមិត្តភាពរវាងអ៊ីតាលីនិងប្រទេសចិន។ក្រោមបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ អ៊ីតាលីរៀបចំសកម្មភាពនៃ “ឆ្នាំវប្បធម៌និងទេសចរណ៍រវាងចិនអ៊ីតាលី”បានបង្ហាញដោយពេញលេញថា គ្រឹះមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសទាំង២មានភាពជ្រាលជ្រៅ ជឿជាក់ថា អ៊ីតាលីនិងប្រទេសចិននឹងបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ រួមគ្នាគាំពាសន្តិភាពនិងស្ថិរភាពពិភពលោក៕

លោកXi Jinpingប្រធានរដ្ឋចិននិងលោកSergio Mattarellaប្រធានាធិបតីអ៊ីតាលីផ្ញើសារលិខិតជូនពរដល់ពិធីបើកនៃ “ដើមកំណើតនៃអ៊ីតាលី-ពិព័រណ៍អរិយធម៌រ៉ូមបុរាណ”