លោក Xi Jinping បានផ្ញើសំបុត្រឆ្លើយតបទៅកាន់យុវជនតៃវ៉ាន់ដែលចូលរួមវេទិកាយុវជនច្រកសមុទ្រតៃវ៉ាន់
ថ្ងៃទី ១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនបានផ្ញើសំបុត្រតបទៅយុវជនតៃវ៉ាន់ដែលបានចូលរួមវេទិកាយុវជនច្រកសមុទ្រតៃវ៉ាន់ ដើម្បីលើកទឹកចិត្តយុវជនត្រើយទាំងសងខាងចាប់ដៃរួមគ្នា តស៊ូសម្រេចក្ដីសុបិនចិនអំពីការស្តាអភិវឌ្ឍប្រជាជាតិឱ្យអស្ចារ្យរុងរឿង។
លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា បានដឹងថាលោកអ្នកបានចងចំណងមេត្រីភាពនឹងចិនដីគោកដោយសារវេទិកាយុវជនច្រកសមុទ្រ បានរកឃើញវេទិកាបំពេញសម្រេចក្តីសុបិនរបស់ខ្លួននៅចិនដីគោក បានឃើញផ្ទាល់ភ្នែកនូវការប្រែប្រួលនិងរីកចម្រើននៃមាតុប្រទេសដែលកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់អារម្មណ៍ថាបងប្អូនត្រើយទាំងសងខាងស្និទ្ធស្នាលគ្នាយ៉ាងរាក់ទាក់ ខ្ញុំក៏សប្បាយចិត្តដែរ។
លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនអភិវឌ្ឍល្អ ប្រទេសក៏អភិវឌ្ឍល្អ យុវជនខ្លាំងក្លា ប្រទេសក៏ខ្លាំងក្លា។ អនាគតរបស់មាតុប្រទេសនិងប្រជាជាតិពឹងលើយុវជន។ យើងនឹងបន្តផ្តល់លក្ខខណ្ឌរៀនសូត្រគ្នាដ៏ល្អប្រសើរដល់យុវជនត្រើយទាំងសងខាង នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនក្នុងការចូលរៀនសិក្សា ការធ្វើការ ការបង្កើតអាជីព និងការរស់នៅក្នុងចិនដីគោកដល់យុវជនតៃវ៉ាន់៕