លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោក

2022-07-13 17:57:06
ប្រភព:CRI

  ថ្ងៃទី ១២ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោក ។

  លោក Xi Jinping បានលើកឡើងថា ការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោក គឺជាវិធានការសំខាន់មួយដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យព័ត៌មានភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអ៊ីនធឺណេត ។  សង្ឃឹមថា មហាសន្និបាតអ៊ីនធឺណេតពិភពលោកអាចជំរុញការពិគ្រោះយោបល់តាមរយៈការសន្ទនា ព្រមទាំងរួមចំណែកប្រាជ្ញានិងកម្លាំងដល់ការអភិវឌ្ឍនិងអភិបាលកិច្ចនៃអ៊ីនធឺណេតពិភពលោក ។

  លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហគមន៍ជាមួយអន្តរជាតិ ដើម្បីជំរុញការកសាងប្រព័ន្ធអ៊ីនធឺណេតដែលមានសច្ចយុត្តិធម៌ សមហេតុផល បើកទូលាយនិងបរិយាប័ន្ន សុវត្ថិភាព ស្ថិរភាពនិងមានភាពរស់រវើក ដើម្បីធ្វើឱ្យអ៊ីនធឺណេតអាចផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរឡើងដល់ប្រជាជននៃប្រទេសនានានៅលើពិភពលោក។

  នៅថ្ងៃដដែលនោះ សន្និបាតអ៊ីនធឺណេតពិភពលោកត្រូវបានប្រារព្ធធ្វើនៅក្រុងប៉េកាំងប្រទេសចិន ៕

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោក