លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាតបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់សកល

2022-07-19 17:53:03
ប្រភព:CRI

  ថ្ងៃទី១៨ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាតបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់សកល។

  ថ្លែងក្នុងសារលិខិត លោក Xi Jinping បានគូសបញ្ជាក់ថា មនុស្សជាតិបានបង្កើតអរិយធម៌កសិកម្មដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ ការការពារបេតិកភណ្ឌវប្បធម៌កសិកម្មគឺជាភារកិច្ចរួមរបស់មនុស្សជាតិ។ ប្រទេសចិនឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរបស់អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់សកល  ប្រកាន់ខ្ជាប់នូវការអភិរក្សក្នុងការស្វែងរក និងការបន្តវេនក្នុងការប្រើប្រាស់ ព្រមនិងបន្តជំរុញការអនុវត្តវិធានការអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្ម ។ ប្រទេសចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិក្នុងការបង្កើនការអភិរក្សបេតិកភណ្ឌវប្បធម៌កសិកម្ម ស្វែងរកបន្ថែមទៀតនូវតម្លៃរបស់វាលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌  បរិស្ថានអេកូឡូស៊ី និងបច្ចេកវិទ្យាជាដើម  ដើម្បីរួមចំណែកក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០នៃអង្គការសហប្រជាជាតិ និងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

  សូមបញ្ជាក់ថា មហាសន្និបាតបេតិកភណ្ឌវប្បធម៌សំខាន់សកលដែលសហការរៀបចំឡើងដោយក្រសួងកសិកម្មនិងជនបទចិននិងសាលាខេត្តZhejiangប្រទេសចិនបានបើកធ្វើនៅស្រុកQingtianខេត្តZejiang ប្រទេសចិននៅថ្ងៃដដែលក្រោមប្រធានបទ “អភិរក្សបេតិកភណ្ឌកសិកម្មរួម ជំរុញការស្តារអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ”  ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើមហាសន្និបាតបេតិកភណ្ឌវប្បធម៌កសិកម្មសំខាន់សកល