លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនចំពោះលោក Sisi ប្រធានាធិបតីអេហ្សីបដើម្បីអបអរសាទរខួប៧០ឆ្នាំនៃបុណ្យជាតិអេហ្ស៊ីប
ថ្ងៃទី ២៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Sisi ប្រធានាធិបតីអេហ្សីបដើម្បីអបអរសាទរខួប៧០ឆ្នាំនៃបុណ្យជាតិអេហ្ស៊ីប។
ថ្លែងក្នុងលិខិត លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសអេស្ស៊ីបប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវឯករាជ្យដោយម្ចាស់ការ ដោយទទួលបានការអភិវឌ្ឍយ៉ាងច្រើន និងបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិ ។ ពេលមុននេះមិនយូរប៉ុន្មាន ខ្ញុំនិងលោក Sisi ប្រធានាធិបតីអេហ្ស៊ីបបានរួមគ្នាចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ដោយបានជំរុញឱ្យកិច្ចសន្ទនានេះទទួលបានសមិទ្ធផលជាផ្លែផ្កា និងបញ្ចេញសញ្ញាយុគសម័យដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួម។
លោក Xi Jinping បានបញ្ជាក់ទៀតថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេហ្ស៊ីប រីករាយរួមជាមួយលោក Sisi ប្រធានាធិបតីអេហ្សីបធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការប្រកាន់ខ្ជាប់នូវការគាំទ្រគ្នាទៅវិញទៅមក ជំរុញឱ្យប្រទេសចិននិងអេស្ស៊ីបរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ធ្វើកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល គាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រកាន់ខ្ជាបនូវការឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍រួមវាសនាចិន-អេហ្ស៊ីបក្នុងយុគសម័យថ្មី ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ៕