សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ បានទទួលយកចិត្តទុកដាក់កម្រិតខ្ពស់ពីទាំងក្នុង និងក្រៅប្រទេសចិន

2022-07-29 17:26:32
ប្រភព:人民日报、央广网

  ក្នុងការផ្លាស់ប្តូររវាងលោក ស៊ី ជីនភីងនិងមេដឹកនាំបរទេស មានរឿងមួយធ្វើឱ្យគេមិនអាចបំភ្លេចបាន។ នៅឆ្នាំ ២០១៨ ព្រះរាជបុត្រាអារ៉ាប់រួមAbu Dhabi Sheikh Mohamed bin Zayed សុំភាគីចិន ជូនព្រះអង្គសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាភាសាអារ៉ាប់ពីរក្បាល ដែលហត្ថលេខាឈ្មោះដោយលោក ស៊ី ជីនភីង ។ ព្រះអង្គបានមានព្រះបន្ទូលថា សៀវភៅពីរក្បាលនេះ មួយក្បាលព្រះអង្គនឹងអានដោយខ្លួន មួយក្បាលទៀត ព្រះអង្គរក្សាទុក្នុងបណ្ណាល័យ​វិមាន​ប្រធានាធិបតី ។ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាសមិទ្ធិផលថ្មីៗទ្រឹស្តីនៃបក្សកុម្មុយនិស្តចិន ត្រូវបានគេប្រសិទ្ធនាមជាស្នាដៃក្នុងចំណោមស្នាដៃរបស់មេដឹកនាំដែលមានឥទ្ធិពលបំផុតលើពិភពលោកសព្វថ្ងៃនេះ ដែលបានបើក”ច្រកស្មារតី”សំខាន់សម្រាប់សហគមន៍អន្តរជាតិស្វែងយល់ពីប្រទេសចិន ។

  ថ្មីៗនេះ​​ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជាភាសាអង់គ្លេសត្រូវបានបោះពុម្ភផ្សាយ ដែលបានទទួលយកចិត្តទុកដាក់កម្រិតខ្ពស់ពីទាំងក្នុង និងក្រៅប្រទេសចិនម្តងទៀត ។ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ បានចងក្រងអត្ថបទចំនួន ១០៩ និងអត្ថបទប្រធានបទដែលរួមមាន សុន្ទរកថា អនុសាសន៍ សេចក្តីចង្អុលបង្ហាញ សារលិខិតជូនពរជាដើម ។

  ប្រភព៖កាសែតប្រជាជន និងCCTV

  អ្នកបកប្រែ៖刘蓉

សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ បានទទួលយកចិត្តទុកដាក់កម្រិតខ្ពស់ពីទាំងក្នុង និងក្រៅប្រទេសចិន