លោកXi Jinping គូសបញ្ជាក់ពីការជំរុញឱ្យកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាតស៊ូប្រឹងប្រែង ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ

2022-08-01 17:46:17
ប្រភព:CRI

   ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា កិច្ចប្រជុំនៃការងាររណសិរ្សរួបរួមនៃមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង។ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

  លោកXi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី ១០០ នៃការដែលបក្សកុម្មុនីស្តចិនលើកឡើងនូវគោលនយោបាយរណសិរ្សរួបរួមដោយជាក់លាក់។ ភារកិច្ចជាមូលដ្ឋាននៃរណសិរ្សរួបរួមស្នេហាជាតិក្នុងយុគសម័យថ្មីគឺ ប្រកាន់ខ្ជាប់នូវការណែនាំពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិន ជ្រោងទង់ស្នេហាជាតិនិងសង្គមនិយម ប្រកាន់ខ្ជាប់នូវការរួបរួមរវាងឯកភាពនិងពហុភាព ជំរុញទំនាក់ទំនងរវាងជនជាតិ ទំនាក់ទំនងរវាងសាសនា ទំនាក់ទំនងរវាងវណ្ណៈ ទំនាក់ទំនងរវាងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យមានភាពចុះសម្រុងគ្នា ក៏ដូចជាជំរុញឱ្យកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាតស៊ូប្រឹងប្រែង ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចការស្តារភាពរុងរឿងដ៏មហិហារបស់ប្រជាជាតិចិនឡើងវិញ៕

លោកXi Jinping គូសបញ្ជាក់ពីការជំរុញឱ្យកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាតស៊ូប្រឹងប្រែង ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ