លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់គ្រូបង្រៀននិងសិស្សានុសិស្សនៃ "ជ្រុងប្រទេសចិន" នៃសាលាមធ្យមសិក្សារបស់ប្រទេសម៉ាល់តា

2022-08-10 17:47:17
ប្រភព:CRI

  ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់គ្រូបង្រៀន និងសិស្សានុសិស្សនៃ "ជ្រុងប្រទេសចិន" នៃសាលាមធ្យមសិក្សា St. Margaret's នៃប្រទេសម៉ាល់តាដោយលើកទឹកចិត្តឱ្យយុវជនម៉ាល់តាកាន់តែច្រើនចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងប្រទេសចិននិងម៉ាល់តា។

  ថ្លែងក្នុងសារលិខិត លោក Xi Jinping បានបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរវាងប្រទេសចិន និងប្រទេសម៉ាល់តា "ជ្រុងប្រទេសចិន" នៃសាលាមធ្យមសិក្សា St. Margaret បានដើរតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់ការយល់ដឹងរបស់យុវជនម៉ាល់តាអំពីប្រទេសចិន និងការពង្រឹងចំណងមិត្តភាពចិន-ម៉ាល់តា។ លោកសង្ឃឹមថា  "ជ្រុងប្រទេសចិន" នឹងកាន់តែល្អប្រសើរថែមទៀត ហើយសូមស្វាគមន៍គ្រូបង្រៀននិងសិស្សានុសិស្សម៉ាល់តាមកធ្វើការផ្លាស់ប្តូរ និងសិក្សានៅប្រទេសចិន ។

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់គ្រូបង្រៀននិងសិស្សានុសិស្សនៃ "ជ្រុងប្រទេសចិន" នៃសាលាមធ្យមសិក្សារបស់ប្រទេសម៉ាល់តា