លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់លោកLiPeisheng និង លោកHuXiaochunដែលជា “មនុស្សល្អប្រទេសចិន” ដោយសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយយ៉ាងសកម្មនូវភាពស្មោះត្រង់ ភាពល្អ និងភាពស្រស់ស្អាត បញ្ជូនកម្លាំងវិជ្ជមាន ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនធ្វើរឿងល្អយ៉ាងសកម្ម

2022-08-16 16:59:25
ប្រភព:CRI

  កាលពីថ្ងៃទី១៣ខែសីហា លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់លោកLiPeisheng និង លោកHuXiaochun ដែលជាបុគ្គលិកការងារនៃតំបន់រមណីយដ្ឋានភ្នំHuangshan ខេត្តAnhui  ដោយបានលើកឡើងក្តីរំពឹងយ៉ាងស្មោះចំពោះពួកគាត់ឱ្យបន្តដើរតួនាទីជាគំរូល្អនៃ “មនុស្សល្អប្រទេសចិន”។

  ថ្លែងក្នុងលិខិតឆ្លើយតប លោក Xi Jinping  បានលើកឡើងថា អ្វីដែលមានតម្លៃបំផុតរបស់“មនុស្សល្អប្រទេសចិន” គឺការបង្កើតសមិទ្ធផលមិនធម្មតាពេលធ្វើការធម្មតា រំពឹងទុកថាលោកអ្នកអាចបន្តដើរតួនាទីជាគំរូល្អ ផ្សព្វផ្សាយយ៉ាងសកម្មនូវភាពស្មោះត្រង់ ភាពល្អ និងភាពស្រស់ស្អាត បញ្ជូនកម្លាំងវិជ្ជមាន ធ្វើឱ្យមនុស្សកាន់តែច្រើនធ្វើរឿងល្អយ៉ាងសកម្ម បន្តវេននិងផ្សព្វផ្សាយទស្សនៈតម្លៃជាស្នូលនៃសង្គមនិយម ព្យាមយាមធ្វើជាប្រជាពលរដ្ឋល្អរបស់សង្គម បុគ្គលិកល្អរបស់អង្គភាព និងសមាជិកល្អរបស់គ្រួសារ ដែលរួមចំណែកកម្លាំងនិងប្រាជ្ញារបស់ខ្លួនដើម្បីសម្រេចបាននូវការស្តារវិបុលភាពដ៏មហិមាឡើងវិញរបស់ប្រជាជាតិចិន៕