លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខទៅកាន់ប្រធានាធិបតីអេហ្ស៊ីបអំពីហេតុការណ៍ឆេះព្រះវិហារមួយនៅអេហ្ស៊ីប
2022-08-17 17:57:42
ប្រភព:CRI
ថ្ងៃទី ១៦ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខទៅកាន់លោក Sisi ប្រធានាធិបតីអេហ្ស៊ីបអំពីហេតុការណ៍ឆេះព្រះវិហារមួយនៅអេហ្ស៊ីប។ លោក Xi Jinping បានលើកឡើងថា ខ្ញុំទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលថាមានហេតុការណ៍ឆេះព្រះវិហារមួយនៅអេហ្ស៊ីបបានបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសជាច្រើន ខ្ញុំសូមតាងនាមរដ្ឋាភិបាលចិន ប្រជាជនចិន និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិត សម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះគ្រួសារជនរងគ្រោះស្លាប់បាត់បង់ជីវិតនិងអ្នករងរបួស សូមជនពរអ្នករងរបួសឱ្យជាសះស្បើយក្នុងពេលឆាប់ៗ៕