លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរការសម្ពោធបើកមហាសន្និបាតអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈសកលលោក
ថ្ងៃទី ១៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរការសម្ពោធបើកមហាសន្និបាតអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈសកលលោក។
លោក Xi Jinping បានបញ្ជាក់ថា ការអប់រំជំនាញវិជ្ជាជីវៈពាក់ព័ន្ធយ៉ាងជិតស្និតនឹងសេដ្ឋកិច្ចនិងសង្គមកិច្ច មានសារៈសំខាន់ចំពោះការចូលបម្រើការងារ ការបង្កើតអាជីព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងការបង្កើនសុខុមាលភាពរបស់ប្រជាជន។ ប្រទេសចិនបានខិតខំជំរុញការអប់រំជំនាញវិជ្ជាជីវៈឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គាំទ្រវិស័យអប់រំមុខជំនាញវិជ្ជាជីវៈជាតិនិងអន្តរជាតិធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ។ ភាគីចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសលើលោក បង្កើនការរៀនសូត្រពីគ្នា ការកសាងជាមួយគ្នា និងការចែករំលែកគ្នាទៅវិញទៅមក ចាប់ដៃគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍សកល ក្នុងន័យរួមចំណែកក្នុងការពន្លឿនអនុវត្តរបៀបវារៈអភិវឌ្ឍជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា មហាសន្និបាតអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈសកលលោកបានសម្ពោធបើកនៅទីក្រុង Tianjin ប្រទេសចិននៅថ្ងៃដដែល ដែលក្រោមប្រធានបទ «ការអភិវឌ្ឍការអប់រំជំនាញវិជ្ជាជីវៈក្រោយជំងឺឆ្លង ៖ ការប្រែប្រួលថ្មី វិធីសាស្ត្រថ្មី សមត្ថភាពថ្មី»៕