លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសួរសុខទុក្ខចំពោះលោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន

2022-08-23 16:13:19
ប្រភព:CRI

  ថ្ងៃទី ២២ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីសម្តែងការសួរសុខទុក្ខចំពោះលោកដែលបានឆ្លងជំងឺ COVID-19 ។

  លោក Xi Jinping បានថ្លែងថា ទទួលបានដំណឹងថា លោកនាយករដ្ឋមន្ត្រី Fumio Kishida  បានឆ្លងជំងឺ COVID-19 ខ្ញុំសូមសម្តែងការសួរសុខទុក្ខដោយស្មោះ និងសូមជូនពរឱ្យលោកឆាប់បានជាសះស្បើយ ។ ឆ្នាំ ២០២២ នេះជាខួបលើកទី ៥០ នៃការស្តារប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងការទូតរវាងចិននិងជប៉ុន ។ ខ្ញុំរីករាយរួមសហការជាមួយលោកនាយករដ្ឋមន្ត្រី ដើម្បីជំរុញការកសាងទំនាក់ទំនងរវាងចិននិងជប៉ុនដែលស៊ីចង្វាក់គ្នាជាមួយតម្រូវការនៃយុគសម័យថ្មី ៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតសួរសុខទុក្ខចំពោះលោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន