បន្ទាប់ពីសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ បានបោះពុម្ភផ្សាយ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ
តាំងពីសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជាភាសាអង់គ្លេសត្រូវបានបោះពុម្ភផ្សាយជាផ្លូវការ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានផ្សព្វផ្សាយសារៈសំខាន់នៃសៀវភៅនេះ ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសស្វីសយល់ឃើញថា សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជាសៀវភៅចាំបាច់អាន ដែលប្រជាជនលោកខាងលិចស្វែងយល់ប្រទេសចិននាសម័យបច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសជប៉ុនយល់ឃើញថា សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ដើរតួនាទីសំខាន់ក្នុងការបង្ហាញរូបភាពរបស់ប្រទេសចិន។ ជនបរទេសបង្ហាញពីភាពកក់ក្តៅចំពោះសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ អ្នកលេងអុីនធើណែត David Lau បានបញ្ជាក់ថា សៀវភៅនេះអាចជួយគាត់ស្វែងយល់ពីគំនិតអភិបាលកិច្ចរបស់ប្រទេសចិន ។
សព្វថ្ងៃ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ត្រូវបានបោះពុម្ភផ្សាយនៅប្រទេស និងតំបន់ចំនួន ៨១ ហើយរក្សាទុកក្នុងបណ្ណាល័យសំខាន់របស់ប្រទេសចំនួនជាង ៨០ សៀវភៅនេះបានទទួលការវាយតម្លៃវិជ្ជមានជាច្រើនពីអ្នកអាន ។ មិត្តអ្នកអាន John T Peters បានបញ្ជាក់ថា គាត់ទន្ទឹងរង់ចាំអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ហើយគាត់សង្ឃឹមថា អាចអានកម្រងសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាភាសាអង់គ្លេស និងសៀវភៅអេឡិចត្រូនិច ។ មិត្តអ្នកអាន Wi Felix សង្ឃឹមថា ពេលអនាគត សៀវភៅនេះអាចបកប្រែទៅជាភាសាអាឡឺម៉ង់ ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីគំនិតរបស់លោក ស៊ី ជីនភីង ។
ប្រភព៖CICG
អ្នកបកប្រែ៖刘蓉