លោក Xi Jinping ប្រធានរដ្ឋចិនជួបសំណេះសំណាលជាមួយតំណាង “មន្ត្រីរដ្ឋការដែលប្រជាជនពេញចិត្ត” និង “ស្ថាប័នមន្រ្តីរដ្ឋការដែលប្រជាជនពេញចិត្ត” នៅទូទាំងប្រទេសចិន លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានចូលរួមពិធីសំណេះសំណាល
ពិធីប្រគល់គោរមងារស្តីពី “មន្ត្រីរដ្ឋការដែលប្រជាជនពេញចិត្ត” និង “ស្ថាប័នមន្រ្តីរដ្ឋការដែលប្រជាជនពេញចិត្ត” នៅទូទាំងប្រទេសចិនបានធ្វើឡើងនៅក្រុងប៉េកាំងនៅព្រឹកថ្ងៃទី៣០ខែសីហា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយតំណាងដែលទទួលបានគោរមងារ ដោយសម្តែងការសួរសុខទុក្ខដ៏ស្មោះ និងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ និងលើកទឹកចិត្តឱ្យពួកគេចងចាំនូវកាតព្វកិច្ចនិងបេសកកម្មរបស់ខ្លួន ។
លោក Li Keqiang សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមពិធីសំណេះសំណាល លោក Wang Huningសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិន បានចូលរួមកិច្ចជំនួបព្រមទាំងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់គោរមងារ លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមកិច្ចជំនួប ព្រមទាំងប្រកាសសេចក្តីសម្រេចចិត្តស្តីពីប្រគល់គោរមងារ ។ សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់ថា ក្នុងខណៈពេលជិតបើកសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដើម្បីកោតសរសើរចំពោះបុគ្គលគំរូឈានមុខនិងផ្សព្វផ្សាយស្មារតីតស៊ូ លើកទឹកចិត្តមន្រ្តីរដ្ឋការនិងស្ថាប័នមន្រ្តីរដ្ឋការឱ្យខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ដំណើរថ្មី កសាងយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសម្រេចចិត្តផ្តល់គោរមងារ“មន្ត្រីរដ្ឋការដែលប្រជាជនពេញចិត្ត” ឱ្យបុគ្គលចំនួន៣៩៧រូប ក្នុងនោះមានលោកស្រីZhuQinជាដើម ព្រមទាំងផ្តល់គោរមងារ“ស្ថាប័នមន្រ្តីរដ្ឋការដែលប្រជាជនពេញចិត្ត ”ឱ្យស្ថាប័នចំនួន១៩៨ ក្នុងនោះមានគណៈកម្មរដ្ឋការគ្រប់គ្រងតំបន់ពាណិជ្ជកម្មLizeក្រុងប៉េកាំងជាដើម៕