សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជំរុញឱ្យពិភពលោកស្វែងយល់ពីប្រទេសចិន

2022-09-02 15:55:49
ប្រភព:光明日报

  បន្ទាប់ពីសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ត្រូវបានបោះពុម្ភផ្សាយជាផ្លូវការនៅបរទេសដែល​បាន​ដាក់នៅលើធ្នើសៀវភៅរបស់ប្រទេសក្នុងតំបន់អាស៊ី  អឺរ៉ុប និងអាមេរិក ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងជប៉ុនជាដើម ។

  សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ត្រូវបានបោះពុម្ភផ្សាយចំនួន ៤ ​ភាគ និងត្រូវបានបកប្រែ​ជា​ចំនួន ៣៦ ភាសា និងកំណែចំនួន ១៧០។ លោក Gerhard Schröder អតីតនាយករដ្ឋមន្រ្តីនៃប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» អាចជួយយើងស្វែងយល់ពីនយោបាយរបស់ប្រទេសចិន សៀវភៅ​នេះ​បានលើកឡើង​ថា ការសម្រេចសេចក្តីសុបិនស្តារប្រជាជនជាតិចិនឱ្យមានភាពរុងរឿងឡើងវិញ  និងប្រទេសចិន​ដែល​ប្រកបដោយ ការបើកចំហ ស្ថិរភាព និងភាពធូរធារ ព្រមទាំងសមស្របទៅនឹងផលប្រយោជន៍របស់អឺរ៉ុប ។ លោក Henry Alfred Kissinger អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បានសរសេរពាក្យអបអរសាទរថា”សៀវភៅនេះ​បានបើកច្រកដ៏ច្បាស់លាស់ និងស៊ីជម្រៅមួយសម្រាប់យើងដើម្បីស្វែងយល់ពីមេដឹកនាំមួយរូប និងអរិយធម៌រាប់ពាន់ឆ្នាំ ។” លោក ស៊ូកឹង អតីតឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសចិនបានអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ហើយបានណែនាំឱ្យមិត្តរួមការងារ ដោយសារលោកយល់ឃើញថា សៀវភៅនេះជាសៀវភៅ​ដ៏ល្អ ដែលអាចឱ្យអ្នកស្វែងយល់ពីប្រទេសចិន និងនយោបាយរបស់ប្រទេសចិន វាពន្យល់យ៉ាងលម្អិតអំពីរបៀប​ដើម្បី​សម្រេចបាននូវក្តីសុបិនចិននៅទីបំផុតនៅក្រោមលក្ខខណ្ឌនៃការអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិរបស់ប្រទេសចិន ។

  ប្រភព៖កាសែតគួងមីង

  ដោយ លៀវ ពីង

  អ្នកបកប្រែ៖刘蓉

សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ ជំរុញឱ្យពិភពលោកស្វែងយល់ពីប្រទេសចិន